Khuom Narim, The Cambodia Daily, March .29 2012
Drainage System Planned For Boeng kak Lake
March 29, 2012Land reform gets EU assist
March 26, 2012Chhay Channyda ,Phnom Penh Post ,March.26 2012
The European Union had provided more than US$265,000 to a land reform project that aimed to shift political will and opinion towards land and human rights in Cambodia, development partners said yesterday.
BOEUNG KAK PROTESTERS SURROUND SCARECROWS REPRESENTING CORRUPT OFFICIALS IN THE CAPITAL LAST WEEK. PHOTO BY MENG KIMLONG
The Cambodian Centre for Human Rights will spearhead the Cambodian Land Law Reform Project, which aims to make land rights an election issue for the 2012 commune and the 2013 national assembly elections.
“The failure of the existing laws, institutions and procedures to protect the rights of ordinary Cambodians is the biggest problem in Cambodia today,” project co-ordinator Ouch Leng said by telephone yesterday.
Ouch Leng said a key part of the project was to raise awareness with media campaigns and civil society meetings.
In a press release published yesterday, CCHR said an online map detailing land conflicts around the country would also be published.
A report released by the rights group Adhoc last week showed that upwards of 2.2 million square hectares of Cambodian land – or more than 12 per cent – was transferred to 225 private developers last year.
Press and Quick Reaction Unit spokesman Ek Tha agreed that land issues in Cambodia were very complicated and said this was a result of increasing land values.
“When the land was cheap, there were no land disputes, but now the price of land is skyrocketing, so some people who live on state land unlawfully claim the land belongs to them. That is one of the problems,” he said.
“The Royal Government of Cambodia, however, welcomes donor-country support because the government alone cannot do everything – we need financial and technical support from donors.”
Tep Vanny, a representative of Boeung Kak lake villagers who have been embroiled in an ongoing dispute with authorities after a 99-year lease of land around the lake was granted to a private company, said she was upset to see competent authorities ignore the law.
“We have a very good law (the 2001 Land Law), but the judicial authority disobey the law,” Tep Vanny said.
Call to Stop Land Concessions
March 23, 2012Samean Yun,RFA,March. 23 2012
A new report says Cambodia’s government has given away vast tracts of public land to private companies.
Boeung Kak residents protest in Phnom Penh to demand recognition for land allocated to them, March 22, 2012. The Cambodian government gave away nearly 800,000 hectares (two million acres) of public land in concessions to private companies last year, a local human rights group said in a report Thursday, as Phnom Penh residents and villagers in northwestern provinces staged protests over land seizures. Cambodia-based ADHOC said in its annual report that in 2011, the government issued 123 land concession licenses to private companies, by transferring the status of land use from public to private, the group said.
The licenses cover a total of 752,000 hectares of land, two thirds of which are protected forest and wildlife preserves, it said.
ADHOC Director Thun Saray blamed the land concessions for provoking serious disputes across the country and urged the government to reconsider its policy.
“The government should keep the land for villagers. [It could] ask the private companies to bring good crops to plant and good planting techniques, but let the villagers farm and have the companies just wait to harvest and process it,” Thun Saray said at a press conference launching the report.
“If we can do that, all parties will profit,” he said.
Land disputes are a common problem in Cambodia, where an estimated 30,000 people a year are driven from farmland or urban areas to make way for real estate developments or mining and agricultural projects.
Cambodia’s land issues date from the 1975-79 Khmer Rouge regime, which banned private property and forced large-scale evacuations and relocations throughout the country.
Thun Saray said that so far, the Ministry of Agriculture has given concessions of 2.2 million hectares of land – which amounts to 12 percent of Cambodia’s total land area – to 225 companies.
He added that the Ministry of Industry has given 56 companies licenses to explore mines, and there may be more companies that have received land licenses from other ministries.
Living standards
The government argues that it has made the land concessions to private companies in the hopes that people’s living standards will be improved.
“The land concessions have improved the economic situation of and provided employment for villagers,” Cambodia’s Council of Ministers Spokesman Phay Siphan said.
“Their living standards have changed,” he said.
But some disagree that the land concessions bring jobs and prosperity to many villagers, who are instead evicted from their homes.
Thun Saray said agricultural companies that were provided land concessions by the government had moved to evict villagers from the areas without compensation.
Opposition political Son Chhay said that the government’s policy of giving land to private companies is not economically beneficial for the villagers involved.
“[They] result in evictions and increased poverty because those companies evict people without proper compensation,” he said.
The land concessions have also provoked serious disputes over land and housing throughout the country.
In 2011, 127 communities were evicted from their land to pave the way for takeover by land concession companies, Son Chhay said.
Land disputes
Meanwhile, Cambodians in the northwest and in the capital staged protests over the loss of their land on Thursday.
In the northwest, more than 200 villagers protested in front of the Battambang provincial court, demanding it reconsider its decision to hand a plot of land they have been farming over to suspected land speculators.
The villagers, from Battambang and Banteay Meanchey provinces, said they had been farming the land since 2003 until the court handed the 600 hectares (1,500 acres) over to two tycoons.
They demanded that the the court reverse its decision and hand back the land, which they say is state-owned public land and therefore should not be given to private individuals.
In Phnom Penh, over 100 residents from the city’s Boeung Kak community staged a protest in front of the city hall demanding that city officials recognize the demarcation of their community land.
The protest followed a promise last week from city officials to resolve issues over allocation of alternative land for evicted families based on an assurance from Prime Minister Hun Sen in September.
Nearly 20,000 people have either been evicted from their homes in the area or are at risk of losing them since a Cambodian-Chinese company, Shukaku, which is owned by a politician from the ruling Cambodian People’s Party, was granted a 99-year lease in the area in 2007 and began building a luxury residential project.
The protesters denied an allegation made by a local newspaper that they are members of the opposition and that their protest is to serve the opposition’s interest.
“They want to confuse the public and [make them think] that the protest is not because of our housing. They want the public to think we are bad people,” community representative Tep Vanny said.
ពលរដ្ឋបឹងកក់ ចងទីងមោងអូសតាមផ្លូវ និងដុត ក្នុងពេលតវ៉ានៅមុខសាលារាជធានីភ្នំពេញ
March 23, 2012មុន្នីរ័ត្ន,CEN news,ថ្ងៃទី 22 មីនា 2012
ភ្នំពេញ: ប្រជាពលរដ្ឋតំបន់បឹងកក់ជិត ១០០ នាក់ បានដើរហែរក្បួន ចេញពីក្នុងភូមិ ដោយមានការកាន់បដា ផ្ទាំងរូបភាព និយាយពីកំលាំងអាជ្ញាធរ មានសមត្ថកិច្ច វាយធ្វើបាប ទៅលើស្ត្រី តំបន់បឹងកក់ និងការចាប់ខ្លួន ខណៈពេលដែលតវ៉ាទាមទាររកដំណោះស្រាយនាពេលកន្លងមក។ ក្រុមអ្នកភូមិបឹងកក់ នៅព្រឹកមិញ ក៏បានសុំអោយអាជ្ញាធរកំណត់ព្រំប្រទល់ដីទំហំ ១២,៤៤ ហិកតា និងមានការធ្វើរូបទីងមោង ចងអូសដើរតាមផ្លូវផងដែរ។
ក្បួនដង្ហែរបស់ពលរដ្ឋបឹងកក់នៅព្រឹកថ្ងៃទី២២មីនា ឆ្នាំ២០១២ ក៏មានការសរសេរ ពាក្យស្លោកដាក់បណ្តាសារ អ្នកដែលបានធ្វើបាប ប្រជាពលរដ្ឋ និងតំណាងប្រជាពលរដ្ឋដែលបានក្បត់ និងមន្ត្រីខិលខូចមួយចំនួន អោយជួបតែបញ្ហាមានជំងឺ….។ល។
ការដើរហែរក្បួននេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី២២ មីនា ឆ្នាំ២០១២ ដោយបានធ្វើដំណើរចេញពីក្នុងភូមិដើរតាមបណ្តោយផ្លូវព្រះមុនីវង្ស កាត់សាលារាជធានីភ្នំពេញ និងបត់ទៅតាមសកលវិទ្យាល័យជាតិគ្រប់គ្រង ឆ្ពោះទៅកាត់មុខស្ថានទូតសហរដ្ឋអាមេរិក រួចត្រឡប់មកធ្វើការប្រមូលផ្តុំគ្នា នៅមុខសាលារាជធានីភ្នំពេញ ដើម្បីមានការរដោះស្រាយដល់ពួកគាត់។ តែមិនត្រូវបានមន្ត្រីសាលារាជធានីភ្នំពេញណាម្នាក់ ចេញមកដោះស្រាយនោះទេ។
ប្រជាពលរដ្ឋបឹងកក់ ក៏បន្តទៅកាន់សាលាខណ្ឌដូនពេញ តែនៅតែគ្មានមន្ត្រីខណ្ឌណាម្នាក់ ចេញមកដោះស្រាយ ឬក៏រារាំងប្រជាពលរដ្ឋទេ។
បន្ទាប់ពីគ្មានដំណោះស្រាយ ទាំងខាងសាលារាជធានីភ្នំពេញ និងទាំងនៅសាលាខណ្ឌដូនពេញ ប្រជាពលរដ្ឋបានធ្វើដំណើរត្រឡប់ចូលទៅក្នុងភូមិ នៅក្រោយមន្ទីរពេទ្យកាល់ម៉ែត្រ និងក្រោយស្ថានទូតបារាំងវិញ រួចបានដុតរូបទីងមោង ដែលតំណាងឲ្យមន្ត្រី ដែលអ្នកភូមិអះអាងថា ជាមន្ត្រីខិលខូច និងពុករលួយ។
អ្នកស្រី ទេព វន្នី បានអោយដឹងថា ចំពោះការដើរហែក្បួនរបស់ប្រជាពលរដ្ឋបឹងកក់ទាំង ៧ភូមិ នៅព្រឹកនេះ ដោយសារតែពួកគាត់កើតទុក្ខ មិនសុខចិត្ត ព្រោះប្រមុខរដ្ឋាភិបាលបានកាត់ដី ១២,៤៤ ហិកតា អោយប្រជាពលរដ្ឋ ដើម្បីបញ្ចប់បញ្ហា ហើយធ្វើការអភិវឌ្ឍនៅនឹងកន្លែង ដោយគ្មានកាត់គ្រួសារណាមួយចេញទេ។
ប៉ុន្តែអ្នកស្រី ទេព វន្នី អះអាងថា ជាក់ស្តែងរហូតមកដល់ពេលនេះ អ្នកដែលបានទទួលប្លង់ប័ណ្ណកម្មសិទ្ធិ ដែលមានសិទ្ធិរស់នៅលើដី ១២,៤៤ ហិកតា ទើបតែបានទទួលប្លង់ ជាង ៦០០ គ្រួសារទេ ប៉ុន្តែត្រូវបានបុគ្គលដែលមិនផ្លូវការ បានបង្ហោះព័ត៌មាន តាមវេបសាយ អះអាងថា ជាតំណាងប្រជាពលរដ្ឋ ( មិនដឹងថា តំណាងខាងណា ពិតប្រាកដ ) ថា ប្រជាពលរដ្ឋ ៧៩៤ គ្រួសារ បានប្លង់អស់ហើយ។ ប្រជាពលរដ្ឋ ដែលគេកាត់ចេញ មិនអោយពួកគាត់ បានប្លង់ គឺកើតទុក្ខ មិនសុខចិត្តទេ ពីព្រោះមានតែគេយកប្លង់របស់ពួកគាត់ទៅលាក់ទុក។ ពីព្រោះបើគ្មានចំនួនគ្រួសារ ៩៤ ទេ ក៏គ្មានតួលេខណាទៅដល់ ៧៩៤ គ្រួសារដែរ។
អ្នកស្រី ទេព វន្នី បានបន្តថា “ពួកខ្ញុំធ្វើនេះ មិនមែនអុកឡុកបង្កចលាចលទេ គឺមកពីមន្ត្រីអាជ្ញាធរមានគំនិតឃុបឃិតគ្នាពុករលួយ ខ្ចីដៃបុគ្គល នៅក្នុងភូមិខ្លួនឯង មកធ្វើបាប ប្រជាពលរដ្ឋគឺជាល្បិចកលដដែលៗ ហើយបន្ថែមទាំងលាបព័ណប្រជាពលរដ្ឋ ដែលរងគ្រោះ ដូចជា រូបនាងខ្ញុំ (ទេព វន្នី ) តាមកាសែតក្តី ចោទថា ពួកខ្ញុំនេះតវ៉ា ដើម្បីគណបក្សប្រឆាំង លោក សម រង្ស៊ី ទៅវិញ ហើយអោយតែពួកខ្ញុំតវ៉ា ការពារផ្ទះសម្បែង គឺគាត់យកឡេះហ្នឹង មកចោទរឿងបក្សប្រឆាំង បក្សនេះបក្សនោះ លាបពណ៌ អត់ចេះឈប់ ពួកខ្ញុំយល់ឃើញថា ប្រហែលជាដី ទំហំ ១២,៤៤ ហិកតា ដែលទាមទារដាច់ខាត អោយបោះព្រំប្រទល់ដី និងមិនអោយប្រជាពលរដ្ឋណាមួយ ចេញពីទំហំដីហ្នឹង ប្រហែលជាមានអាថ៌កំបាំង ពាក់ព័ន្ធនឹងផលប្រយោជន៍ជាមួយនឹងមន្ត្រី ដែលពុករលួយណា បានជាចេះលាបពណ៌ប្រជាពលរដ្ឋអត់ឈប់ ហើយបើសិនជាគាត់យកបក្សមកលាបពណ៌ជាមួយប្រជាជន ហើយអាថ៌កំបាំងដី ១២,៤៤ ហិកតា គឺមានអាថ៌កំបាំងខ្លាំងបំផុត ពាក់ព័ន្ធនឹងអំពើពុករលួយ ប៉ះពាល់មន្ត្រីណាមួយហើយ ដែលឃុបឃិតគ្នាមិនទាន់បានសម្រេចរឿងដីហ្នឹង ដោយសារតែប្រជាពលរដ្ឋទាមទារបោះព្រំប្រទល់ដី ១២,៤៤ ហិកតា តាមអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាល”។
ចំពោះការចងអូស និងដុតរូបទីងមោង ត្រូវបានអ្នកស្រី ទេព វន្នី អះអាងថា ចង់បង្ហាញថា រាល់ថ្ងៃនេះនៅតំបន់បឹងកក់ មិនទាន់បានសុខទេ នៅមានព្រាយបិសាច អុកឡុក។ រូបទីងមោង គ្រាន់តែជានិម្មិតសញ្ញាមួយទេ ថាជារូបព្រាយបិសាចរបស់បុគ្គល ដែលនៅរស់ អុកឡុកប្រជាពលរដ្ឋបឹងកក់ ដោយប្រជាពលរដ្ឋ បានដាក់បណ្តាសារ និងអោយមន្ត្រីអស់ទាំងនោះ ភ្ញាក់ខ្លួន ហើយបើមន្ត្រី និងបុគ្គលទាំងអស់នោះ មិនភ្ញាក់ខ្លួនទេ និងមានសភាព ដូចជា ទីងមោងនេះអញ្ចឹង គេអូសករចង….។ល។”។
ចំពោះបញ្ហានេះ លោក កើត ឆែ នាយករងខុទ្ទកាល័យសាលារាជធានីភ្នំពេញ មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទ ចូលមិនមានអ្នកលើក៕
អ្នកបឹងកក់បដិសេធថាមិនពាក់ព័ន្ធនយោបាយ
March 23, 2012អ្នកបឹងកក់បដិសេធការចោទថាពួកគេពាក់ព័ន្ធនឹងបក្សនយោបាយ
March 23, 2012សុ ជីវី,វិទ្យុអាស៊ីសេរី, ថ្ងៃ ព្រហស្បតិ៍ ទី ២២ ខែ មិនា ឆ្នាំ ២០១២
អ្នកភូមិបឹងកក់ប្រមាណ១០០នាក់ បាននាំគ្នាហែក្បួនក្នុងរាជធានីភ្នំពេញនៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី២២ ខែមីនា។ ក្នុងពិធីនោះ ពួកគេបានអូសទីងមោងធ្វើពីចំបើងចំនួន៤ ទៅតាមផ្លូវនានាដែលជានិមិត្តរូបនៃជនខិលខូច។

ក្រុមអ្នកភូមិបានទាមទារអោយបញ្ឈប់ការចោទប្រកាន់ថា អ្នកតវ៉ានៅតំបន់បឹងកក់ ជាប់ពាក់ព័ន្ធនឹងនយោបាយបក្សប្រឆាំង។ ស្របគ្នានេះពួកគេទទូចថា ដរាបណាអាជ្ញាធរកំណត់ព្រំដីទំហំ ១២,៤៤ហិកតារ ដែលរដ្ឋាភិបាលកាត់អោយអ្នកភូមិនោះរួច ពួកគេនឹងបញ្ឈប់ការតវ៉ា។
ការទាមទារអោយបញ្ឈប់ការលាបពណ៌ ឲ្យអ្នកភូមិបឹងកក់ ធ្វើឡើងបន្ទាប់ពីសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយថា មានតំណាងអ្នកភូមិបឹងកក់ គឺអ្នកស្រី ទេព វន្នី បានបង្កើតសកម្មភាពតវ៉ានានា គឺដើម្បីបម្រើប្រយោជន៍គណបក្សប្រឆាំង។
អ្នកភូមិបានហែក្បួនទៅតាមផ្លូវខាងមុខសាលារាជធានី ស្ថានទូតសហរដ្ឋអាមេរិក និងបានទៅបន់ស្រន់ចំពោះរូបសំណាកយាយពេញ នៅវត្តភ្នំ។
អ្នកភូមិបានលើកបដា និងរូបភាពជាច្រើន ដែលបង្ហាញពីសកម្មភាពកម្លាំងសមត្ថកិច្ចបានប្រើអំពើហិង្សាបង្ក្រាបលើពួកគេក្នុងការតវ៉ារឿងដីធ្លីនាពេលកន្លងមក។
អ្នកភូមិក៏បានចងខ្សែអូសទីងមោងតំណាងមនុស្សស្រីប្រុសចំនួន ៤នាក់ ដើរតាមថ្នល់ ព្រមទាំងបាចអំបិល ម្ទេសទៅលើរូបទាំងនោះទៀត ដោយបានចាត់ទុកទីងមោងទាំងនោះថា ជាក្រុមមនុស្សដែលបានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ ដើម្បីប៉ុនប៉ងយកដីពលរដ្ឋ។
អ្នកស្រី ទេព វន្នី តំណាងអ្នកភូមិបឹងកក់ បានអោយដឹងថា ការលាបពណ៌ថា អ្នកស្រីជាសកម្មជនបក្សប្រឆាំង គឺជាលេសចោទប្រកាន់ដើម្បីអោយអ្នកបឹងកក់បញ្ឈប់ការតវ៉ា។
ប្រតិកម្មរបស់អ្នកភូមិបឹងកក់ ជាការឆ្លើយតបនឹងកាសែតរស្មីកម្ពុជា ដែលកាលពីថ្ងៃទី២១ ខែមីនា។ កាសែតនេះ បានចុះផ្សាយថា ប្រជាពលរដ្ឋក្នុងតំបន់បឹងកក់មួយចំនួនបានចោទប្រកាន់ថា អ្នកស្រី ទេព វន្នី តំណាងអ្នកភូមិបឹងកក់ពេលនេះ កំពុងក្លាយជាភ្នាក់ងាររបស់គណបក្សប្រឆាំងទៅវិញ និងលែងជាអ្នកតវ៉ាដើម្បីពលរដ្ឋនៅបឹងកក់ទៀតហើយ។
និពន្ធនាយកកាសែតរស្មីកម្ពុជា លោក ប៉ែន សមិទ្ធិ មានប្រសាសន៍ថា កាសែតរបស់លោកតែងប្រកាន់វិជ្ជាជីវៈក្នុងការស្វែងរកការពិតមកផ្សព្វផ្សាយ ចំណែកភាគីខាតប្រយោជន៍មានសិទ្ធិរិះគន់។ លោកបន្តថា ជម្លោះដីធ្លីនៅតំបន់បឹងកក់ គឺប្រៀបបាននឹងទឹកល្អក់ដែលពិបាករកអោយឃើញថា ភាគីណាត្រឹមត្រូវ ឬមានកំហុស។
អ្នកភូមិបឹងកក់បានតវ៉ាអស់ជាច្រើនខែមកហើយ ដើម្បីអោយអាជ្ញាធររាជធានីភ្នំពេញ បោះព្រំសំគាល់ដីទំហំ ១២,៤៤ហិកតារ ដែលរដ្ឋាភិបាលបានចេញអនុក្រឹត្យប្រគល់អោយ។ ពួកគាត់នៅតែទាមទារដដែលៗថា មានតែការបោះព្រំដីទេទើបអាចបញ្ចប់ជម្លោះនៅតំបន់បឹងកក់នេះបាន។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតនៅអង្គការការពារសិទ្ធិមនុស្ស លីកាដូ។ លោកមានប្រសាសន៍ថា ការដោះស្រាយជម្លោះនៅតំបន់បឹងកក់នេះ គឺជាមុខមាត់របស់រដ្ឋាភិបាល ហើយការចោទពលរដ្ឋថា ស្វែងរកផលប្រយោជន៍សម្រាប់គណបក្សណាមួយនោះ ពុំមែនជាដំណោះស្រាយឡើយ។
កាលពីសប្ដាហ៍កន្លងទៅអ្នកភូមិបឹងកក់បាន នាំគ្នាទៅតវ៉ានៅខាងមុខសាលារាជធានី និងដាក់ញត្តិនៅតាមស្ថានទូតមួយចំនួន ដោយទាមទារអោយអាជ្ញាធរបោះបង្គោលកំណត់ព្រំដី និងបញ្ចូលអ្នកភូមិចំនួន ៥៨គ្រួសារ ទៅក្នុងគម្រោងអភិវឌ្ឍន៍នៅនឹងកន្លែង បន្ទាប់ពីត្រូវអាជ្ញាធរកាត់ចេញ។ មន្ត្រីសាលារាជធានីបានសន្យាផ្ដល់ចម្លើយដល់អ្នកភូមិក្នុងរយៈពេលមួយសប្ដាហ៍ ប៉ុន្តែពុំទាន់មានដំណោះស្រាយសម្រាប់ពួកគាត់នៅឡើយ។
ប្រភពពីប្រជាពលរដ្ឋអោយដឹងថា រហូតមកដល់ពេលនេះមានអ្នកភូមិបឹងកក់ចំនួន ៦៣១គ្រួសារបានទទួលប្លង់កម្មសិទ្ធិពីអាជ្ញាធរនៅលើទីតាំងផ្ទះដែលពួកគាត់កំពុងរស់នៅ។ ពួកគេបញ្ជាក់ដែរថា នៅមានពលរដ្ឋជាង ១០០គ្រួសារទៀត មិនទាន់ទទួលទទួលបាន ដោយរួមទាំង ៩៤គ្រួសារ ដែលត្រូវអាជ្ញាធរកាត់ចេញពីគម្រោងអភិវឌ្ឍន៍នៅនឹងកន្លែង។
ជាមួយគ្នានេះ អ្នកភូមិ២២ ចំនួន ១៦៥គ្រួសារ ដោយរួមទាំងអ្នកស្រី ទេព វន្នី ក៏បានទទួលប្លង់កម្មសិទ្ធិរួចហើយដែរ។ ប៉ុន្តែពួកគេនៅតែបន្តការតវ៉ា ដោយសំអាងថា ពួកគេជួយគ្នាក្នុងការទាមទារអោយអ្នកសហគមន៍បឹងកក់ទាំង ៧៩៤គ្រួសារ បានទទួលដីពីរដ្ឋាភិបាល៕
អ្នកមិនទទួលបានប័ណ្ណកម្មសិទ្ធិនៅតំបន់បឹងកក់តវ៉ាចំពោះអ្នកស្រី លី មុំ
March 21, 2012អ៊ុក សាវបូរី,វិទ្យុអាស៊ីសេរី, ថ្ងៃ ពុធ ទី ២១ ខែ មិនា ឆ្នាំ ២០១២
បន្ទាប់ពីមានការអះអាង ក្នុងសន្និសីទកាសែតដែលធ្វើឡើងដោយអ្នកស្រី លី មុំ កាលពីថ្ងៃទី១៩ ខែមីនា ថាពលរដ្ឋបឹងកក់ចំនួន ៧៩៤គ្រួសារ បានទទួលប័ណ្ណកម្មសិទ្ធិនោះ បានធ្វើឲ្យពលរដ្ឋច្រើនភូមិនៅតំបន់បឹងកក់ ដែលមិនបានទទួលប័ណ្ណកម្មសិទ្ធិ បានតវ៉ាកាលពីរសៀលថ្ងៃ២០ មីនា ចំពោះការធ្វើសន្និសីទនោះ។

អ្នកភូមិនៅតំបន់បឹងកក់ដុតកង់ឡានតវ៉ាប្រឆាំងនឹងក្រុមហ៊ុនស៊ូកាគូដែលបានបូមដីលុបបឹងបណ្ដាលឲ្យទឹកជន់លិចផ្ទះពួកគាត់កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១០។
ពលរដ្ឋភូមិ២២ អ្នកស្រី ង៉ែត ឃុន បានបដិសេធថា អ្នកស្រី លី មុំ មិនមែនជាតំណាងពលរដ្ឋនៅតំបន់បឹងកក់ទៀតទេ ហើយការអះអាងថា ពលរដ្ឋបឹងកក់ចំនួន ៧៩៤គ្រួសារ បានទទួលប័ណ្ណកម្មសិទ្ធិផ្ទះគ្រប់គ្នានោះ គឺរូបគាត់ផ្ទាល់មិនទាន់ទទួលបានទេ៖«ផ្ទះខ្ញុំនៅហ្នឹងពិតប្រាកដទៅជាអត់បានប្លង់។ គាត់ (លី មុំ) មកផ្សាយថា បានប្លង់អស់ហើយ ៧៩៤គ្រួសារ។ តើពួកខ្ញុំនេះនៅសេសសល់ កាត់ចោលទាំងអស់គ្នាមិនទាន់បានសោះ»។អ្នកស្រី ហេង មុំ ដែលរស់នៅក្នុងភូមិ២២ដែរ បានឲ្យដឹងថា ក្រោយពីនាយករដ្ឋមន្ត្រីកាត់ដីទំហំ ១២,៤៤ហិកតារ ឲ្យពលរដ្ឋបឹងកក់ ៧៩៤គ្រួសារ មាន ៧ភូមិ សុំវិនិយោគនៅកន្លែង។ក្រុមអ្នកបឹងកក់ដែលតស៊ូដើម្បីការពារផ្ទះសម្បែងបានបែកបាក់គ្នាជា២ក្រុម។ គឺម្ខាងដឹកនាំដោយអ្នកស្រី លី មុំ ដែលមាននិន្នាការទៅខាងក្រុមហ៊ុន ឬរដ្ឋាភិបាល។ ម្ខាងទៀតខាងអ្នកស្រី ទេព វន្នី ដែលនៅបន្តការទាមទារយុត្តិធម៌ ដើម្បីបានកម្មសិទ្ធិផ្ទះរស់នៅតំបន់បឹងកក់នោះ។រហូតមកដល់ពេលនេះ មានពលរដ្ឋនៅភូមិ២២ ភូមិ១ ភូមិ៦ ភូមិ២១ និងភូមិ២៤ ចំនួន ៩៤គ្រួសារ មិនបានទទួលកម្មសិទ្ធិនៅឡើយ ព្រោះសាលារាជធានីភ្នំពេញ បានកាត់ផ្ទះពួកគាត់ថា នៅក្នុងដីក្រុមហ៊ុនវិនិយោគ។ អ្នកស្រីបន្តថា ផ្ទះគាត់ត្រូវក្រុមហ៊ុនឈូសកម្ទេច និងចាប់គាត់ដាក់គុក ព្រោះតែតវ៉ាសុំកម្មសិទ្ធិផ្ទះនោះ ឥឡូវគាត់នៅតែមិនបានកម្មសិទ្ធិដដែល ហើយក៏គ្មានទីជម្រកសមរម្យដែរ។អ្នកស្រី ពៅ ឡាំងអេង នៅភូមិ២៤ អះអាងថា សូមឲ្យអ្នកដែលប្រកាសថា សាលាក្រុងចេញប័ណ្ណកម្មសិទ្ធិគ្រប់ ៧៩៤ផ្ទះនោះ សូមយកប័ណ្ណនោះមកឲ្យផ្ទះគាត់ផង៖ «បោកប្រាស់ទេ អត់មានការពិតទេ ពួកខ្ញុំអត់ទាន់បានប្លង់ទេ ទាំងអស់នៅ ៩៤គ្រួសារ អត់ទាន់បានទេ»។
អ្នកស្រី ទេព វន្នី ឲ្យដឹងថា ពលរដ្ឋ ៩៤គ្រួសារ ដែលមិនទាន់បានប័ណ្ណកម្មសិទ្ធិផ្ទះនោះ មានបញ្ហា ៣យ៉ាង ដែលសាលារាជធានីភ្នំពេញ មិនទាន់សម្រេចជូនកម្មសិទ្ធិជាស្ថាពរនោះ៖ «គឺបញ្ហាអ្នកដែលនៅព្រំប្រទល់ជាប់គ្នា ហើយការវាស់វែងទំហំដីតាមមន្ទីរសុរិយោដីក្រុងហ្នឹង គាត់មិនទាន់ឯកភាពទាំងសងខាងទី១។ អ៊ីចឹងគាត់អត់ទាន់បានប្លង់ដែរ។ ទី២ ដីក្រុមហ៊ុនដែលគេថា មានឈ្មោះយកប្លង់កម្មសិទ្ធិក្នុងដី ១២ហិកតារហ្នឹង ហើយគេនៅជាប់នឹងដីផ្ទះប្រជាជនហ្នឹងគេជំទាស់ទៅ មន្ទីរសុរិយោដីគេមិនឲ្យចេញប្លង់ឲ្យផ្ទះពួកគាត់។ ហើយទី៣ អ្នកដែលផ្ទះគាត់មានទំហំដីផ្ទះ គាត់មានដល់ ៥០ការ៉េ។ ឧទាហរណ៍ថា គេកាត់ត្រឹម ៣០ការ៉េ អ៊ីចឹងនៅសល់តិចពេក គាត់ ២០ការ៉េ អ៊ីចឹងគាត់មិនអាចទទួលយកបានទេ អាហ្នឹងក៏ជាបញ្ហាគាត់មិនទាន់បានទទួលប្លង់ដល់ដៃគាត់ដែរ»។
ទោះយ៉ាងណាក្ដី អ្នកស្រី ថាច់ សារ៉ន នៅភូមិ៦ បានអះអាងថា គាត់ទទួលប័ណ្ណកម្មសិទ្ធិផ្ទះរួចហើយ។
អ្នកស្រី លី មុំ ដែលរងនូវការបដិសេធពីប្រជាពលរដ្ឋច្រើនភូមិ មិនទាន់បានទទួលប័ណ្ណកម្មសិទ្ធិអះអាងថា៖ «គេកាត់ឆ្វៀលទៅគាត់នៅកន្លែងតំបន់វិនិយោគ គឺនៅខាងក្រុមហ៊ុនដោយពួកគាត់ទៅខាងនោះហើយអ៊ីចឹង។ ១២ហិកតារនេះ កាត់មកសំរាប់តែ ៧៩៤គ្រួសារទេ ហើយនៅសល់ ៥០ជាងគ្រួសារទៀត គឺគាត់ត្រូវនៅលើដីវិនិយោគរបស់ក្រុមហ៊ុន អ៊ីចឹងគេអត់អាចដោះដូរដី ឬឲ្យប្លង់កម្មសិទ្ធិបានទេ ដោយសារគាត់នៅលើដីដែលកាត់ទៅឲ្យក្រុមហ៊ុន អ៊ីចឹងគេដោះដូរជាថវិកាវិញ គេឲ្យគោលនយោបាយកម្រិតខ្ពស់ហ្នឹង គឺ១ម៉ែត្រការ៉េ ៥០០ដុល្លារតាមទំហំផ្ទះជាក់ស្ដែងដែលគាត់កំពុងរស់នៅ»។
កាលពីថ្ងៃទី១៩ ខែមីនា អ្នកស្រី លី មុំ បានប្រកាសថា ក្នុងសន្និសីទសារព័ត៌មានថា ពលរដ្ឋក្នុងបឹងកក់ ៧៩៤គ្រួសារ មានទទួលប័ណ្ណកម្មសិទ្ធិផ្ទះ គ្រប់គ្នាហើយ ដែលជាហេតុបង្កឲ្យមានប្រតិកម្មពីប្រជាជនបឹងកក់ ច្រើនភូមិដែលមិនទាន់បានទទួលប័ណ្ណនោះ៕
អ្នកវិភាគ៖ អំពើហិង្សាមកលើពលរដ្ឋស្លូតត្រង់អាចនាំឲ្យមានអស្ថិរភាពសង្គម
March 21, 2012តាំង សារ៉ាដា,វិទ្យុអាស៊ីសេរី, ថ្ងៃ ពុធ ទី ២១ ខែ មិនា ឆ្នាំ ២០១២
សហគមន៍អន្តរជាតិ និងក្រុមអ្នកវិភាគនយោបាយខ្លះនិយាយថា អំពើហិង្សាមកលើពលរដ្ឋខ្មែរស្លូតត្រង់ក្នុងករណីវិវាទដីធ្លី និងការបង្ក្រាបមកលើកម្មករក្នុងឧស្សាហកម្មកាត់ដេរ អាចនាំឲ្យមានអស្ថិរភាពសង្គម។

អ្នកភូមិបឹងកក់ម្នាក់ក្នុងចំណោមអ្នកតវ៉ាប្រមាណ ១០០នាក់ ត្រូវសមត្ថកិច្ចចាប់ក្រៀកឡើងរថយន្តបញ្ជូនទៅស្នងការដ្ឋានរាជធានីភ្នំពេញ
នៅថ្ងៃ២១ ខែមេសា ឆ្នាំ២០១១
អ្នកវិភាគនយោបាយនៅកម្ពុជា លើកឡើងថា ការបណ្ដែតបណ្ដោយទុកអោយបញ្ហាសង្គមបន្តកើតមានយ៉ាងរ៉ាំរ៉ៃ ដោយមិនបានយកចិត្តទុកដាក់ដោះស្រាយអោយបានត្រឹមត្រូវនោះ អាចបង្កអោយមានផលវិបាកធ្ងន់ធ្ងរនៅក្នុងសង្គម។
លោកបណ្ឌិត ឡៅ ម៉ុងហៃ ដែលជាអ្នកឃ្លាំមើលដំណើរការយុត្តិធម៌នៅក្នុងសង្គមកម្ពុជា បានព្រមានថា កម្ពុជាមិនត្រូវធ្វេសប្រហែសក្នុងការដោះស្រាយភាពអយុត្តិធម៌ក្នុងសង្គមនោះឡើយ បើមិនដូច្នោះទេ នោះប្រទេសនេះនឹងអាចធ្លាក់ទៅក្នុងភ្លើងសង្គ្រាមរវាងខ្មែរម្ដងទៀតជាមិនខាន។
ការព្រមានរបស់លោកបណ្ឌិត ឡៅ ម៉ុងហៃ នៅបន្ទាប់ពីក្រុមហ៊ុនបញ្ជាទិញសំលៀកបំពាក់ល្បីៗនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ចំនួន ៨ ក្រុមហ៊ុន និងសមាគមសំលៀកបំពាក់ចំនួន ៣ផ្សេងទៀត របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី៩ ខែមីនា បានសម្ដែងក្ដីបារម្ភចំពោះអំពើហិង្សាក្នុងសង្គមខ្មែរ ដែលមានការកើនឡើងឥតឈប់ឈរទៅលើពលរដ្ឋក្រីក្រស្លូតត្រង់។
ក្រោយពីអាជ្ញាធរក្រុងភ្នំពេញ ប្រើប្រាស់អំពើហិង្សាបណ្ដេញឲ្យពលរដ្ឋតំបន់បឹងកក់ និងតំបន់បុរីកីឡា ចេញពីលំនៅឋានដោយបង្ខំនៅដើមខែមករា ដែលក្រុមអ្នកវិភាគមើលឃើញថា ជាអំពើរំលោភច្បាប់កម្ពុជាខ្លួនឯងនោះ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានសំដែងក្តីបារម្ភថា ស្ថានភាពកម្ពុជា អាចមានភាពផុយស្រួយទៅរកអស្ថិរភាពធ្ងន់ធ្ងរក្នុងប្រទេស។
អគ្គលេខាធិការនៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋានក្នុងប្រទេសន័រវ៉េ (Norway) លោក អៀ ចាន់ណា មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា គួរយកចិត្តទុកដាក់ពិនិត្យមើលការប្រើពាក្យធំៗ ដែលបង្កប់ទៅដោយការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិ ដូចជា អស្ថិរភាពសង្គម និទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ ភាពវឹកវរ ឬចលាចលក្នុងសង្គមជាដើម។
លោកបន្តថា ការលើកឡើងអំពីសក្ដានុពលនៃវិបត្តិទាំងនេះ មិនចំណេញសំរាប់នយោបាយការបរទេសកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែវាជាការបាក់មុខមាត់កម្ពុជា ក្នុងឆាកអន្តរជាតិ និងអាចនាំឲ្យប៉ះទង្គិចដល់សេដ្ឋកិច្ចកម្ពុជា ទៅវិញទេ។
លោក អៀ ចាន់ណា បញ្ជាក់ថា ប្រសិនបើការរំលោភសិទ្ធិមនុស្ស និងភាពអយុត្តិធម៌នៅកម្ពុជា នៅតែបន្តកើនឡើង នោះកម្ពុជាមិនត្រឹមតែគ្មានឱកាសចូលជាសមាជិកមិនអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិប៉ុណ្ណោះទេ តែថែមទាំងមានឈ្មោះក្នុងលំដាប់ថ្នាក់នៃប្រទេសអន់ថយទៀតផង។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់ពីខាងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចបានប្រតិកម្មថា ពាក្យថាអស្ថិរភាពសង្គមសម្រាប់បរិបទកម្ពុជា គឺមិនអាចកើតឡើងទៅរួចទេ ពីព្រោះរដ្ឋាភិបាលមានបទពិសោធន៍ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម។
តំណាងរាស្ត្រចាស់វស្សាពីខាងគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប មានប្រសាសន៍ថា ក្រោយពីសង្គ្រាមក្នុងប្រទេសបានរលត់ទៅ កម្ពុជាខិតខំយ៉ាងស្វិតស្វាញដើម្បីស្វែងរកសុខសន្តិភាពជូនដល់ពលរដ្ឋខ្មែរគ្រប់រូប។ ដូច្នេះកម្ពុជាគ្មានថ្ងៃអាចបណ្ដោយខ្លួនឲ្យធ្លាក់ទៅជារដ្ឋដែលមានចលាចលឡើងវិញជាដាច់ខាត។
កាលពីដើមឆ្នាំ២០១១ កន្លងទៅ អង្គការឃ្លាំមើលសេរីភាពក្នុងពិភពលោក ដែលមានឈ្មោះថា Freedom House មានមូលដ្ឋានក្នុងរដ្ឋធានីវ៉ាស៊ីនតោន (Washington) បានវាយតំលៃដល់កម្ពុជាថា ជាប្រទេសដែលគ្មានសេរីភាព ខណៈប្រព័ន្ធតុលាការ និងប្រព័ន្ធផ្សព្វផ្សាយជាង ៩០ភាគរយ គ្រប់គ្រងដោយគណបក្សកាន់អំណាច។
ក្រុមអ្នករិះគន់ខ្លះនិយាយថា ប្រសិនបើពលរដ្ឋខ្មែរនៅតែជួបភាពទាល់ច្រកខាងជីវភាព អំពើអយុត្តិធម៌ ការរឹតត្បិតសិទ្ធិសេរីភាពដ៏រ៉ាំរ៉ៃទៅមុខទៀត ពេលនោះមនុស្សនឹងអាចនាំគ្នាក្រោកឈរបះបោរតទល់ជាមួយមេដឹកនាំ។
សាស្ត្រាចារ្យខាងផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច បានទទួលស្គាល់ថា កម្ពុជាកំពុងប្រឈមទៅនឹងបញ្ហាដែលគ្មានដំណោះស្រាយ គឺគ្មានដំណោះស្រាយទាំងផ្លូវច្បាប់ និងគ្មានដំណោះស្រាយទាំងផ្លូវនយោបាយ។ ប៉ុន្តែទោះជាយ៉ាងនោះក្តី លោកថា កម្ពុជានឹងមិនអាចមានចលាចលភាពបះបោរកើតឡើងបាននោះឡើយ ដោយសារមនុស្សភាគច្រើនបាក់ស្បាតដោយអំពើហិង្សា និងទស្សនៈនៃមនោគមន៍វិជ្ជា។
ក្នុងរយៈពេលជាងកន្លះសតវត្សកន្លងមកនេះ ភាពវឹកវរ ចលាចល និងអស្ថិរភាពក្នុងសង្គមខ្មែរ បានកើតឡើងជាច្រើនដងមកហើយ ដែលពលរដ្ឋភាគច្រើននៅមិនទាន់ភ្លេច។ នៅអំឡុងទសវត្សឆ្នាំ១៩៦០ ពលរដ្ឋស្រុកសំឡូត ខេត្តបាត់ដំបង ជាច្រើនបាននាំគ្នាងើបតវ៉ាបះបោរជាទ្រង់ទ្រាយធំប្រឆាំងជាមួយរាជការរបស់សម្ដេចព្រះបាទ នរោត្តម សីហនុ ក្នុងបញ្ហាដីធ្លី។
នៅដើមខែមីនា ឆ្នាំ១៩៧០ ពលរដ្ឋខេត្តស្វាយរៀង បាននាំគ្នាប្រឆាំងតទល់បណ្ដេញកងទ័ពវៀតណាម ខាងជើង និងកងទ័ពយៀកកុង ដែលឈរជើងក្នុងទឹកដីខ្មែរ។
ព្រឹត្តិការណ៍បះបោរនោះបានបន្តរហូតដល់បាននាំឲ្យមានរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។
នៅអំឡុងឆ្នាំ១៩៧០ ក្រុមអ្នកគាំទ្រសមេ្តចព្រះសីហនុ បានបះបោរប្រឆាំងនឹងការដឹកនាំរបស់លោក លន់ នល់ វិញ តាមរយៈការរត់ចូលព្រៃតស៊ូបង្កើតជាចលនាតស៊ូខ្មែរក្រហម វាយបកបានជ័យជំនះលើរបបរបស់លោក លន់ នល់ ក្នុងខែមេសា ឆ្នាំ១៩៧៥។ របបខ្មែរក្រហមពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ បណ្តាលពលរដ្ឋខ្មែរជិតពីរលាននាក់ស្លាប់។
ក្រុមអ្នកឃ្លាំមើលនិយាយថា មនុស្សជាអ្នកភ្លេចប្រវត្តិសាស្ត្រ ប៉ុន្តែប្រវត្តិសាស្ត្រមិនដែលភ្លេចមនុស្សម្ដងនោះឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០០៦ ធ្លាប់បានព្រមានថា បដិវត្តន៍នៅកម្ពុជា អាចកើតមានឡើងវិញដោយសារបញ្ហាដីធ្លី ហើយលោកធ្លាប់បានជំរុញឲ្យការដោះស្រាយបញ្ហានេះឲ្យមានប្រសិទ្ធភាពជូនដល់ពលរដ្ឋ។ ប៉ុន្តែរហូតមកដល់ពេលនេះ វិបត្តិដីធ្លីដែលជាជម្លោះរវាងប្រជាជន និងក្រុមហ៊ុនដែលមានអ្នកមានអំណាចគាំទ្រនៅពីក្រោយខ្នងនោះ បានរីករាលដាលយ៉ាងខ្លាំងពីទីជនបទមកដល់កណ្ដាលរាជធានីដ៏គួរអោយព្រួយបារម្ភ៕
Sewage requests divide Boeung Kak
March 19, 2012Khouth Sophakchakrya , Phnom penh post, March 19 2012
A rift is widening between two groups at Boeung Kak lake despite the Phnom Penh municipal authority approving a sewage system both parties had requested.
BOEUNG KAK LAKESIDE RESIDENTS HOLD UP THUMB-PRINTED PETITIONS DURING A RALLY YESTERDAY IN PHNOM PENH. THE PROTESTERS CALLED ON CITY HALL TO GRANT LAND TITLES TO AN ADDITIONAL 58 FAMILIES. PHOTO BY HENG CHIVOAN
About 60 Boeung Kak residents used a press conference about land titles yesterday to criticise city hall’s decision to approve a sewage system based on a request from villager Ly Mom, whom the group has renounced as their representative.
Following a meeting with 21 of the group’s representatives last week, the municipal authority released a statement saying it could not approve land titles because it went “beyond the competency of Phnom Penh Capital Hall”.
It also said a sewage system the group had asked for had already been approved after a request from Ly Mom.
“Phnom Penh Capital Hall has already approved this,” the statement says.
Tep Vanny, a representative of the protesters, said the villagers no longer trusted Ly Mom, and questioned why the municipal authority still considered her to be their representative.
The group suspected she had “bad intentions” that could threaten the villagers’ interests, Tep Vanny said.
Ly Mom said villagers suspected her of receiving benefits from development firm Shukaku and the authority, but all she was doing was seeking a peaceful resolution for all Boeung Kak residents.
“Making a sewage system to avoid flooding in Boeung Kak is beneficial not only for me, but for all residents,” she said.
“I tried to protest for various solutions for those who had been cut from the land title project because they are the actual victims who deserve a solution from the authority.”
The 60 residents again called for 58 families to be issued land titles.
“The municipal authority must give them land titles because they share a part of the 12.44 hectares,” Tep Vanny said.
Tong Heng, 61, from village 22, said he wanted the authority to erect marker posts that deliniated the 12.44 hectares – a request the municipality said it would do “after the issuance of land titles”.

Posted by saveboeungkak 
