ពលរដ្ឋ​បឹងកក់​នាំគ្នា​ដាក់​ច្រវា​ក់ដៃ ពាក់​ម៉ាស ហែ​ក្បួន​ស្វែងរក​អន្តរាគមន៍​

April 30, 2012

មុនីរ័ត្ន,Cen News ,ថ្ងៃទី 30 មេសា 2012
ប្រជាពលរដ្ឋបឹងកក់ដាក់ច្រវាក់ដៃ (បង្ហាញពីអ្នកទោសដីធ្លី) ពាក់អាវ និងមួកពណ៌ផ្ទៃមេឃ ដោយមានសរសេរពាក្យស្លោក ពាក់ម៉ាសគូសសញ្ញាខ្វែង (បង្ហាញពីការបំបិទសិទ្ធិសេរីភាពក្នុងការនិយាយស្តី) និងបដារូបភាពបង្ហាញពីសកម្មភាពអាជ្ញាធរវាយធ្វើបាបប្រជាពលរដ្ឋ និងវាយបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១២

ភ្នំពេញ: ប្រជាពលរដ្ឋបឹងកក់ប្រមាណ ៣០០ នាក់ មានខ្លះដាក់ច្រវាក់ដៃ (បង្ហាញពីអ្នកទោសដីធ្លី) ពាក់អាវ និងមួកពណ៌ផ្ទៃមេឃ ដោយមានសរសេរពាក្យស្លោក ពាក់ម៉ាសគូសសញ្ញាខ្វែង (បង្ហាញពីការបំបិទសិទ្ធិសេរីភាពក្នុងការនិយាយស្តី) និងបដារូបភាពបង្ហាញពីសកម្មភាពអាជ្ញាធរវាយធ្វើបាបប្រជាពលរដ្ឋ និងវាយបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ ព្រមទាំងមានកាន់ទង់ជាតិប្រទេសមហាអំណាច និងទង់ជាតិសហគមន៍អឺរ៉ុប អង្គការសហប្រជាជាតិ រួមទាំងទង់ជាតិបណ្តាប្រទេសមួយចំនួនទៀត នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១២។

ប្រជាពលរដ្ឋបានដើរដង្ហែក្បួនចេញពីតំបន់បឹងកក់ តាមផ្លូវព្រះមុនីវង្ស ដោយប្រមូលផ្តុំគ្នានៅមុខសាលារាជធានីភ្នំពេញ ហើយបានធ្វើការស្រែកទាមទារឲ្យដោះស្រាយដល់ពួកគាត់ ជាពិសេសបោះព្រំប្រទល់ដីទំហំ ១២,៤៤ ហិកតា ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ឲ្យប្រជាពលរដ្ឋ និងបានហែក្បួនយកញត្តិទៅដាក់ឲ្យស្ថានទូតសហរដ្ឋអាមេរិក ព្រឹទ្ធសភា និងស្ថានទូតជប៉ុន ដើម្បីជួយអន្តរាគមន៍ដល់ពួកគាត់។

ក្នុងការដង្ហែក្បួននេះ ក៏មានការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៅសហគមន៍បុរីកីឡា និងសហគមន៍៣៤៧ ដោយមានការពាក់អាវយឺត និងមួកពណ៌ផ្ទៃមេឃ ដោយមានបោះពុម្ពជាអក្សរ ទាមទារឲ្យបោះព្រំប្រទល់ដីទំហំ ១២,៤៤ ហិកតា ដោយពុំមានកាត់គ្រួសារណាមួយឡើយ ពលរដ្ឋមានសិទ្ធិទទួលលំនៅដ្ឋានសមរម្យ បញ្ឈប់លាបពណ៌ប្រជាពលរដ្ឋ ត្រូវគោរពសិទ្ធិមនុស្ស (ផ្នែកខាងមុខអាវ) កុំយកប្រព័ន្ធតុលាការមកគាបសង្កត់យកដីរាស្ត្រ សូមឲ្យអាស៊ាន អឺរ៉ុប អាមេរិក ជួយបញ្ឈប់ការបណ្តេញចេញ (ផ្នែកខាងក្រោយ)។ ចំណែកនៅលើមួកសរសេរថា ដីទំហំ ១២,៤៤ ហិកតា ជារបស់ប្រជាពលរដ្ឋ អនុក្រឹត្យ១៨៣។

បន្ទាប់ពីដើរហែក្បួនចេញពីតំបន់បឹងកក់ ប្រជាពលរដ្ឋបានមកប្រមូលផ្តុំគ្នានៅពីមុខសាលារាជធានីភ្នំពេញ រួចហែទៅស្ថានទូតសហររដ្ឋអាមេរិក ដោយពួកគាត់នាំគ្នាលុតជង្គង់ លើកដៃសំពះទាំងដៃជាប់ច្រវាក់ នៅមុខស្ថានទូតឲ្យជួយអន្តរាគមន៍ដល់ពួកគាត់។ បន្ទាប់មកបន្តហែក្បួនតាមបណ្តោយផ្លូវប៉ាស្ទ័រ លុះដល់ចំណុចខាងលិចវត្តលង្ការ ប្រជាពលរដ្ឋចង់ហែក្បួនទៅភូមិគ្រឹះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឲ្យជួយអន្តរាគមន៍ ប៉ុន្តែត្រូវបានអាជ្ញាធរមានសមត្ថកិច្ច កម្លាំងកងរាជអាវុធហត្ថ នគរបាលបង្ក្រាបបាតុកម្មរាប់សិបនាក់ បានដាក់ប៉ារាស់ហាមឃាត់មិនឲ្យហែទៅនោះទេ ហើយក៏គ្មានការប្រើអំពើហិង្សាដាក់គ្នាឡើយ។ ជាមួយគ្នានេះ អាជ្ញាធរក៏ជួយសម្រួលចរាចរណ៍ឲ្យប្រជាពលរដ្ឋផងដែរ។

បន្ទាប់ពីអាជ្ញាធរហាមមិនឲ្យហែក្បួនទៅភូមិគ្រឹះសម្តេចតេជោ ប្រជាពលរដ្ឋបានបន្តដំណើរតាមផ្លូវប៉ាស្ទ័រ រួចបត់ឡើងទៅផ្លូវនរោត្តម ឆ្ពោះទៅដាក់ញត្តិជូនសម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា និងស្ថានទូតជប៉ុន ឲ្យជួយអន្តរាគមន៍។ ញត្តិរបស់ប្រជាពលររដ្ឋ ត្រូវបានទទួលយកដោយមន្ត្រីព្រឹទ្ធសភា និងមន្ត្រីស្ថានទូតជប៉ុន បន្ទាប់មកប្រជាពលរដ្ឋក៏បានរំសាយការហែក្បួន។

តំណាងប្រជាពលរដ្ឋបឹងកក់ អ្នកស្រី ទេព វន្នី បានឲ្យដឹងថា ការហែក្បួនរបស់ប្រជាពលរដ្ឋសហគមន៍បឹងកក់ គឺបង្ហាញពីការចង់ឲ្យមានការគោរពច្បាប់ សិទ្ធិ និងគោរពអនុក្រឹត្យ ដោយទី១. ឲ្យមានការបោះព្រំប្រទល់ដី ១២.៤៤ ហិកតា ដែលប្រមុខរាជរដ្ឋាភិបាលបានធ្វើប្រទានកម្មឲ្យប្រជាពលរដ្ឋ ដែលនៅសេសសល់ទាំងអស់ ធ្វើការអភិវឌ្ឍនៅនឹងកន្លែង។ ទី២. ទាមទារសុំកុំឲ្យមន្ត្រីអាជ្ញាធរឃុបឃិតជាមួយក្រុមហ៊ុន កាត់ប្រជាពលរដ្ឋជាង ៩៤ គ្រួសារចេញ ហើយដាក់ឈ្មោះក្រុមហ៊ុនឲ្យមានសិទ្ធិយកចំណែកដី។ ទី៣. ចង់បង្ហាញពីស្ថាប័នតុលាការមិនឯករាជ្យ ត្រូវបានមន្ត្រីពុករលួយមួយចំនួនឃុបឃិតគ្នា ប្រើប្រាស់ប្រព័ន្ធតុលាការមកគាបសង្កត់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារដីធ្លី ដើម្បីចង់បានដីប្រជាពលរដ្ឋ។

អ្នកស្រី វន្នី បានបញ្ជាក់ថា “ការដាក់ច្រវាក់ដៃបង្ហាញថា ពួកខ្ញុំប្រៀបដូចជាអ្នកទោសដែលនៅក្នុងគុកគ្មានជញ្ជាំង បើសិនជាពួកខ្ញុំមិនមែនជាអ្នកទោសដោយសារការការពារដីធ្លីទេ មិនមែនគេប្តឹងពួកខ្ញុំឡើងតុលាការជាបន្តបន្ទាប់ ដោយសារតែការពារសិទ្ធិ ការពារលំនៅដ្ឋាន ការពារដីធ្លីរបស់យើង ជាពិសេសដោយសារតែពួកខ្ញុំការពារដី ១២,៤៤ ហិកតា ដែលសម្តេចបានធ្វើប្រទានកម្មជូនមកប្រជាពលរដ្ឋ ហើយមិនដឹងងថា ដី ១២,៤៤ ហិកតា មានអាថ៌កំបាំងអ្វីទេ”។

ចំណែកលោក កែប ជុតិមា អភិបាលសាលារាជធានីភ្នំពេញ បានមានប្រសាសន៍ថា “ខ្ញុំអត់មានយោបល់អីទេ ពីព្រោះរឿងហ្នឹង វាចាស់ពេកហើយ”។

សូមជម្រាបថា ការហែក្បួនរបស់ប្រជាពលរដ្ឋតំបន់បឹងកក់តាមផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញ គឺមានរយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១២ ដោយការហែក្បួននេះ គឺមានការអនុញ្ញាតពីសាលារាជធានីភ្នំពេញ បន្ទាប់ពីបានប្រជុំពិភាក្សាគ្នារវាងមន្ត្រីសាលារាជធានីភ្នំពេញ អាជ្ញាធរពាក់ព័ន្ធ ជាមួយប្រជាពលរដ្ឋបឹងកក់ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១២៕ K


ពលរដ្ឋ​បឹងកក់​ប្រមាណ ៣០០ នាក់ ចាប់ផ្ដើម​ដើរ​ហែ​ក្បួន

April 30, 2012

មុនីរ័ត្ន,Cen News ,ថ្ងៃទី 30 មេសា 2012

Give our kids a better deal

ភ្នំពេញ: ប្រជាពលរដ្ឋសហគមន៍បឹងកក់ប្រមាណ ៣០០នាក់ បានហែក្បួនតាមផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញ ចាប់ពីព្រឹកថ្ងៃទី៣០ ខែមេសានេះ រហូតដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១២ ដើម្បីទាមទារបោះបង្គោលកំណត់ព្រំដី ១២,៤៤ ហិកតា ធ្វើប្លង់កម្មសិទ្ធិ ៩៤ គ្រួសារ ឲ្យបានឆាប់ និងឈប់យកប្រព័ន្ធតុលាការមកគាបសង្កត់ប្រជាពលរដ្ឋ ព្រមទាំងទាមទារឲ្យអាជ្ញាធរ ដកពាក្យបណ្តឹង។ការហែក្បួននេះ ធ្វើឡើងបន្ទាប់ពីមានការអនុញ្ញាត នៅក្នុងកិច្ចប្រជុំពិភាក្សា រវាងមន្ត្រីសាលារាជធានី អាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធ និងតំណាងប្រជាពលរដ្ឋបឹងកក់ កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១២។

តំណាងប្រជាពលរដ្ឋបានលើកឡើងថា ការហែក្បួនតាមផ្លូវសាធារណៈ គឺក្នុងគោលបំណងទាមទារឲ្យអាជ្ញាធរបោះព្រំដី ១២,៤៤ ហិកតា ធ្វើប្លង់កម្មសិទ្ធិ ៩៤ គ្រួសារ ឲ្យបានឆាប់ និងឈប់យកប្រព័ន្ធតុលាការមកគាបសង្កត់ប្រជាពលរដ្ឋ ព្រមទាំងដកពាក្យបណ្តឹង។

អ្នកស្រី ទេព វន្នី ពលរដ្ឋបឹងកក់ បានឲ្យដឹងថា “ការហែក្បួនរបស់ប្រជាពលរដ្ឋបឹងកក់ រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១២ ដោយក្នុងនោះ ក៏មានការដាក់ញត្តិតាមបណ្តាស្ថានទូតនានា រដ្ឋសភា ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក និងម្ចាស់ជំនួយ”។

អ្នកស្រីបន្តថា ការដើរហែក្បួនតាមផ្លូវ ប្រជាពលរដ្ឋពាក់អាវ និងមួក ដោយនៅលើមួកសរសេរអក្សរ អនុក្រឹត្យ១៨៣, និងដី ១២,៤៤ ហិកតា របស់ប្រជាពលរដ្ឋ។ ចំណែកនៅលើអាវវិញ ផ្នែកខាងមុខសរសេរថា បោះព្រំប្រទល់ដី ១២,៤៤ ហិកតា ដោយពុំមានកាត់គ្រួសារណាចេញ ប្រព័ន្ធតុលាការត្រូវតែឯករាជ្យ។ ចំណែកនៅផ្នែកខាងក្រោយខ្នងអាវវិញ ដាក់ថា យើងទាំងអស់គ្នារួមគ្នាការពារសិទ្ធិដីធ្លី និងលំនៅដ្ឋាន។ ក្រៅពីនេះនឹងលើកទង់ជាតិប្រទេសកម្ពុជា ទង់សាសនា និងទង់អាស៊ាន រួមទាំងទង់ជាតិអន្តរជាតិផ្សេងៗទៀត ហើយក៏មានពាក់ម៉ាស់ (គូសខ្វែងមាត់ បំបិទសិទ្ធិសេរីភាពបញ្ចេញមតិ) ផងដែរ៕ S


អ្នកភូមិ​បឹងកក់​ជាង ២០០នាក់ ដង្ហែ​ក្បួន​ដាក់​ញត្តិ​ឲ្យព្រឹទ្ធ​សភា​ និង​ស្ថាន​ទូត​នានា​អន្តរា​គមន៍​ជម្លោះ​ដី​

April 30, 2012

ថុល ស្រីលក្ខណ៍ និងអ៊ឹង ប៊ុនថន,vodhotnews, ថ្ងៃច័ន្ទ ទី30 មេសា ឆ្នាំ2012 

ប្រជាពលរដ្ឋបឹងកក់ជាង ២០០នាក់ ដង្ហែក្បួនដាក់ញត្តិជូនព្រឹទ្ធសភា និងស្ថានទូតនានា ដើម្បីស្វែងរកអន្តរាគមន៍ ឲ្យជួយជម្រុញឲ្យអាជ្ញាធរមូលដ្ឋានកំណត់ព្រំប្រទល់ដីរបស់ពួកគេឲ្យបានច្បាស់ នៅព្រឹកថ្ងៃច័ន្ទនេះ។

នៅក្នុងការដង្ហែក្បួនពីសួនសេរីភាពនៅជិតវត្តភ្នំ ឆ្ពោះទៅកាន់ព្រឹត្តសភា និងស្ថានទូតនានានោះគេ ឃើញមានអតីតអ្នកបុរីកីឡាចូលរួមផងដែរ។ ប្រជាពលរដ្ឋពាក់អាវយឺត មានសរសេរពាក្យស្លោក និង តំណាងពលរដ្ឋប្រាំនាក់បានដាក់ច្រវាក់ដៃជាប់ៗគ្នា ដោយអះអាងថា ពួកគេជាអ្នទោសដីធ្លី។

អ្នកស្រី ហេង មុំ ជាតំណាងពលរដ្ឋម្នាក់ ក្នុងចំណោមនោះមានប្រសាសន៍ថា ពួកគាត់ដាក់ញត្តិសុំឲ្យព្រឹទ្ធសភា ស្ថានទូតអាមេរិក និងស្ថានទូតជប៉ុន ជួយជម្រុញឲ្យអាជ្ញាធក្រុង និងស្ថាប័នពាក់ព័ន្ធ កំណត់ព្រំប្រទល់ដី ១២,៤៤ហិកតាឲ្យបានច្បាស់លាស់។ អ្នកស្រីបន្តថា អាជ្ញាធរត្រូវដកឈ្មោះក្រុមហ៊ុនចេញ ដោយប្រគល់ដីទាំងអស់ឲ្យពួកគាត់ ដែលនៅសល់ឲ្យប្រជាពលរដ្ឋជិត ១០០គ្រួសារអភិវឌ្ឍន៍នៅនឹងកន្លែង ៖“ថ្ងៃនេះពួកខ្ញុំធ្វើក្បួនដង្ហែយកញត្តិមកដាក់នៅព្រឹទ្ធសភា ទាមទារបោះព្រំប្រទល់ដី១២ហិកតាអោយបានឆាប់ និងធ្វើប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋអោយបានឆាប់ និងបញ្ឈប់យកប្រព័ន្ធតុលាការមកគៀបសង្កត់ពួកខ្ញុំ ពួកខ្ញុំបានសំរេចចិត្តថា ធ្វើការតវ៉ា ធ្វើក្បួនដង្ហែនេះលុះត្រាណាតែមានដំណោះស្រាយ បើគ្មានដំណោះស្រាយទេពួកខ្ញុំនឹងធ្វើបន្តបន្ទាប់ទៅ និងរកយុទ្ធសាស្ត្រប្លែកៗទៀតដើម្បីធ្វើការតវ៉ា”។

អ្នកស្រីបញ្ជាក់ថា រាល់ការតវ៉ារបស់ពួកគាត់នេះ មិនមានការគាំទ្រពីអង្គការសង្គមស៊ីវិលដូចការចោទប្រកាន់របស់អាជ្ញាធរមូលដ្ឋានកន្លងមកនោះទេ។

បើតាមមន្រ្តីស្ថានទូតអាមេរិក និងស្ថានទូតជប៉ុនអះអាងថា គេនឹងត្រូតពិនិត្យឯកសារនេះរួចបញ្ជូនទៅអ្នកគ្រប់គ្រងជាអ្នកសម្រេច។

បើតាមតំណាងប្រជាពលរដ្ឋអ្នកស្រី បូ ឆវីដែលចូលទៅដាក់ញត្តិនៅក្នុងព្រឹទ្ធសភាបានឲ្យដឹងថា មន្រ្តីនៅព្រឹទ្ធសភាបានទទួលយកញត្តិរបស់គាត់ ហើយសន្យាថានឹងដោះស្រាយបញ្ហានេះឲ្យប្រជាពលរដ្ឋឲ្យបានឆាប់។  អ្នកស្រីបន្តថា ចំពោះប្រជាពលរដ្ឋ ដែលត្រូវបានកាត់ចេញពីបញ្ជីអ្នកទទួលបានដីជាង១២ហិកតា កន្លងមក ត្រូវយកឯកសារពាក់ព័ន្ធដាក់ឲ្យព្រឹទ្ធសភានៅរសៀលនេះ។

បើតាមប្រជាពលរដ្ឋ បានឲ្យដឹងទៀតថា នៅថ្ងៃស្អែកនេះ ពួកគាត់នឹងយកញត្តិដដែលនេះ បន្តដង្ហែដាក់ឲ្យទៅរដ្ឋសភា និងស្ថានទូតផ្សេងៗទៀត៕


ប្រជា​សហគមន៍​បឹង​កក់​សុំ​ឲ្យ​រដ្ឋា​ភិបាល​កំណត់​ឲ្យ​ច្បាស់​លាស់​នូវ​ទំហំដី​១២,៤៤​ហិកតា​

April 30, 2012

អៀត ដារ៉ាវុធ,vodhotnews,ថ្ងៃច័ន្ទ ទី30 មេសា ឆ្នាំ2012

នៅព្រឹកថ្ងៃច័ន្ទនេះ ប្រជាសហគមន៍បឹងកក់ អតីតសហគមន៍បុរីកីឡា និងសហគមន៍ដទៃទៀត ប្រមាណពី២០០ ទៅ៣០០នាក់ នាំដើរតាមផ្លូវទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើសុំឲ្យរដ្ឋាភិបាលកំណត់ទំហំដី១២,៤៤ហិកតា នៅក្នុងតំបន់បឹងកក់ ឲ្យបានច្បាស់លាស់ និងសុំឲ្យរដ្ឋាភិបាលបញ្ចូលឈ្មោះគ្រួសារ ចំនួន៩៤គ្រួសារ ត្រូវទទួលបានដីនៅក្នុងផ្ទៃដីទំហំ១២,៤៤ ហិកតានោះដែរ។

បើតាមប្រធានសមាគមគ្រូបង្រៀនឯករាជ្យលោក រ៉ុង ឈុន ដែលបានចូលរួមក្នុងពិធីនោះដែរ បានឲ្យដឹងថា អ្នកភូមិបឹងកក់ បាននាំគ្នាដង្ហែចេញពីតំបន់បឹងកក់ឆ្ពោះទៅកាន់ស្ថានទូតអាមេរិក រួចដើរតាមផ្លូវប៉ាស្ទ័រ ទៅកាត់ទីស្នាក់ការ UNDP បន្ទាប់មកឆ្ពោះទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ លោក រ៉ុង ឈុន បន្តថា នៅពេលដែលអ្នកភូមិ នាំគ្នាទៅដល់ចំណុចច្រមុះជ្រូកក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានកំលាំងសមត្ថកិច្ចឃាត់ ប៉ុន្តែបន្ទាប់ពីឈប់សម្រាកនៅទីនោះ មួយស្របក់ អ្នកភូមិ ក៏នាំគ្នាដង្ហែទៅកាន់ស្ថានទូតជប៉ុន និងព្រឹទ្ធសភាបន្តទៀត៕


Disgruntled villagers march to PM’s house

April 27, 2012

May Titthara ,Phnom Penh Post,April 2012

Boeung Kak lake villagers will protest “until they die” if authorities do not help them find a solution to their housing dispute, villager Heng Mom told the Post during a demonstration in Phnom Penh yesterday.
120427_03b

POLICE LINK ARMS IN AN EFFORT TO PREVENT A GROUP OF HOUSING RIGHTS DEMONSTRATORS PROTESTING IN FRONT OF PRIME MINISTER HUN SEN’S HOUSE IN PHNOM PENH YESTERDAY.

More than 100 villagers from Boeung Kak lake, Borei Keila and Street 347 gathered at the capital’s Freedom Park to march to Prime Minister Hun Sen’s house with a petition.

During the walk, about 100 police and district security guards banned them from walking along Norodom Boulevard, forcing them into Street 19.

Heng Mom said Boeung Kak villagers were urging Hun Sen to mark the boundaries of 12.44 of hectares he agreed in August to give them and to issue land titles to 94 more families.

“They’ve torn down our homes, they’ve filed a complaint about us to the court; I would like to condemn the court, because it is not independent,” she said, adding that they would keep protesting until they died.

Pich Lim Khhoun, a representative of villagers from Borei Keila who are in dispute with development firm Phan Imex, said the company should honour an agreement it made in 2004.

“We would like the government to order the company to construct two more buildings for us,” Pich Lim Khhoun said.

Pao Pannha, a villager representative from Street 347, said 14 families in his community faced losing their homes because City Hall wanted to widen the road.

“We ask the Prime Minister to order commune officers to stop using the word ‘develop’ to take villagers’ land,” he said.

Kong Chamroeun, a cabinet official, said he had received the petition.

“Villagers can call me [tomorrow] to get the result. I have written down my number for them already,” he said.


B kak Villagers Make Another

April 27, 2012

Khy Sovuthy,The Cambodia Daily, April.27 2012


Filling of Boeng Kak Lake Finished After 31/2 Year

April 26, 2012

Khoun Narim,The Cambodia Daily,April.26 2012


អ្នក​បឹង​កក់ និ​ង​​អ​តីត​អ្នក​បុរី​កីឡា​គ្រោង​ហែរ​ក្បួន​ដាច់​ពី​គ្នា​​ជម្រុញ​ឲ្យ​រដ្ឋា​ភិបាល​ដោះ​ស្រាយ​ជម្លោះ​ដី

April 24, 2012

កាន់ វិច្ឆិកា និង អ៊ឹង ប៊ុនថន,vodhotnews, ថ្ងៃអង្គារ ទី24 មេសា ឆ្នាំ2012 

អ្នកភូមិបឹងកក់ និងអតីតអ្នកបុរីកីឡា គ្រោងហែរក្បួនដាច់ដោយឡែកពីគ្នា នៅចុងខែនេះ ជម្រុញឲ្យរដ្ឋាភិបាលដោះស្រាយបញ្ចប់ជម្លោះដីធ្លី រវាងក្រុមហ៊ុនស៊ូកាគូអ៊ីន និងក្រុមហ៊ុនផានអ៊ីម៉ិច។

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន អះអាងថា លោកបានដាក់លិខិតជូនដំណឹងទៅសាលារាជធានី នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១២ នេះ ពីការប្រមូលផ្តុំប្រជាពលរដ្ឋបុរីកីឡា ហែរក្បួននៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ជម្រុញឲ្យរដ្ឋាភិបាលដោះស្រាយបញ្ចប់ជម្លោះដីធ្លី ជាមួយនឹងក្រុមហ៊ុនផានអ៊ីម៉ិច ៖”ដើម្បីទាមទារអោយក្រុមហ៊ុនផានអ៊ីម៉ិចហ្នឹង គោរពកិច្ចសន្យាទៅលើការសាងសង់អាគារ នៅក្នុងកិច្ចសន្យានោះ ថានឹងសាងសង់១០អាគារ មាន៦ជាន់ ប៉ុន្តែជាក់ស្តែងឃើញតែ ទើបតែសាងសង់ បាន៨អាគារ”។

បើតាមលោក រ៉ុង ឈុន ការប្រមូលផ្តុំពលរដ្ឋនេះ នឹងធ្វើឡើងនៅលើសួនសេរីភាព ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណជា ១៥០នាក់ រួចហែរក្បួននេះ ទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ឲ្យក្រុមហ៊ុនផានអ៊ីម៉ិចសង់អាគារ ឲ្យពលរដ្ឋតាមកិច្ចសន្យា។

ដោយឡែក អ្នកភូមិបឹងកក់ ក៏បានដាក់លិខិតជូនដំណឹងទៅសាលារាជធានី ស្តីពីការប្រមូលផ្តុំគ្នាហែរក្បួននេះដែរ គឺនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១២ខាងមុខ។

អ្នកស្រី ទេព វន្នី តំណាងពលរដ្ឋបឹងកក់ មានប្រសាសន៍ថា ការហែរក្បួននេះ គឺទាមទារឲ្យរដ្ឋាភិបាលឆាប់បញ្ចប់ជម្លោះដីនៅបឹងកក់ ជាមួយក្រុមហ៊ុនស៊ូកាគូអ៊ីន ដោយសុំឲ្យបោះបង្គោលព្រំប្រទល់ទំហំដី ១២,៤៤ហិចតា ឲ្យបានច្បាស់លាស់ និងសុំឲ្យបញ្ចូលឈ្មោះគ្រួសារទាំងជាង៩០ ឲ្យមានសិទ្ធិរស់នៅលើដី ១២,៤៤ហិចតា ដែលជាដីប្រទានកម្មរបស់រដ្ឋាភិបាលនោះ ៖ ”យើងមានបំណងយើងពីរ ទីមួយសុំអោយបោះព្រំប្រទល់ ទំហំដី១២.៤៤ហិចតាហ្នឹងអោយបានច្បាស់លាស់ដាច់ពីក្រុមហ៊ុន ទីពីរសុំអោយបញ្ចូលឈ្មោះគ្រួសារទាំងជាង ៩០គ្រួសារហ្នឹង អោយគាត់មានសិទ្ធិរស់នៅលើដី១២.៤៤ហិចតា ដែលជាប្រទានកម្មរបស់ប្រមុខរដ្ឋាភិបាល ដែលយើងទាមទារអោយបោះព្រំហ្នឹង”។

អ្នកស្រី ទេព វន្នី បន្តថាការដង្ហែរក្បួននោះ នឹងចាប់ផ្តើមពីម៉ោង៧:៣០នាទីព្រឹក ដោយមានប្រជាជនចូលរួម ប្រមាណជា៣០០ ទៅ ៤០០នាក់ ដោយដើរចេញពីបឹងកក់ទៅកាន់ស្ថាប័នរដ្ឋផ្សេងៗទៀត។ តំណាងពលរដ្ឋរូបនេះ អះអាងថា ការហែរក្បួននោះនឹងធ្វើរហូត ដរាបណាមានដំណោះស្រាយសមស្រប។

សំលេងប្រជាធិបតេយ្យ មិនអាចទាក់ទងសុំការឆ្លើយតបពីមន្ត្រីសាលារាជធានីបាននៅឡើយទេ នៅថ្ងៃអង្គារនេះ ដោយមន្រ្តីមួយចំនួនដែលបានទាក់ទងប្រាប់ថាជាប់រវល់៕


ប្រជាពលរដ្ឋ​បឹងកក់ ហែ​ក្បួន​តាមផ្លូវ ក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​៣០ មេសា

April 24, 2012

មុនីរ័ត្ន, Cen News ,ថ្ងៃទី 24 មេសា 2012 

ភ្នំពេញ: ប្រជាពលរដ្ឋនៅតំបន់បឹងកក់ នឹងដើរហែក្បួន តាមផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១២ ដោយមិនកំណត់ថ្ងៃបញ្ចប់នោះទេ លុះត្រាតែទទួលបានដំណោះស្រាយ។

ពលរដ្ឋទាំងនោះ ក៏នឹងដាក់ញ្ញត្តិ នៅតាមស្ថានទូត ម្ចាស់ជំនួយអន្តរជាតិ នៅភូមិគ្រឹះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួងស្ថាប័ន ដែលពាក់ព័ន្ធអំពីបញ្ហាដីធ្លី នៅតំបន់បឹងកក់ ដែលមិនទាន់ធ្វើការដោះស្រាយចប់នៅឡើយ ជាពិសេសបញ្ហាដីទំហំ ១២,៤៤ ហិកតា ដែលសម្តេចនាយករដ្ឋមន្ត្រី បានផ្តល់ប្រទានកម្មដល់ប្រជាពលរដ្ឋ ហើយមិនត្រូវបានសាលារាជធានីភ្នំពេញ កំណត់ព្រំប្រទល់ អោយបានច្បាស់លាស់។

ចំពោះការដើរហែរក្បួននេះ ប្រជាពលរដ្ឋបានដាក់លិខិតជូនដំណឹង ទៅសាលារាជធានីភ្នំពេញរួចហើយ កាលពីថ្ងៃទី២៣ មេសា ឆ្នាំ២០១២។ ប៉ុន្តែនៅមិនទាន់មានការឆ្លើយតបនៅឡើយទេ។ នេះបើតាមការអោយដឹងរបស់ប្រជាពលរដ្ឋនៅតំបន់បឹងកក់នៅថ្ងៃទី២៤ មេសា ឆ្នាំ២០១២។

នៅក្នុងការដើរហែក្បួនតាមផ្លូវរបស់ប្រជាពលរដ្ឋបឹងកក់ គឺមានការពាក់អាវ និងមួក ដែលមានបោះពុម្ព ជាអក្សរខ្មែរ ដែលខ្លឹមសារ ទាក់ទងទៅនឹងបញ្ហាដី នៅតំបន់បឹងកក់ ដែលទាមទារអោយសាលារាជធានីភ្នំពេញ ធ្វើការដោះស្រាយ។

អ្នកស្រី ហេង មុំ ប្រជាពលរដ្ឋបឹងកក់ បានអោយដឹងថា គោលបំណងនៃការដើរហែក្បួន របស់ប្រជាពលរដ្ឋបឹងកក់ គឺសុំអោយសាលារាជធានីភ្នំពេញ ផ្តល់ប្លង់កម្មសិទ្ធិ ដល់ប្រជាពលរដ្ឋ ៩៤ គ្រួសារ អោយបានជាបន្ទាន់ សុំអោយបោះព្រំប្រទល់ដី ១២,៤៤ ហិកតា អោយបានច្បាស់ ជៀសវាងការបណ្តេញចេញ ហើយការកុំយកប្រព័ន្ធតុលាការមកគាបសង្កត់ប្រជាពលរដ្ឋ បញ្ឈប់ការប្រើអំពើហិង្សាលើស្ត្រី នៅពេលចេញតវ៉ាតស៊ូមតិ។

អ្នកស្រី ហេង មុំ បញ្ជាក់ថា “ក្បួនដង្ហែចេញពីបឹងកក់ ចូលសាលារាជធានីភ្នំពេញ ចេញពីសាលារាជធានីភ្នំពេញ ទៅមុខផ្ទះសម្តេចនាយករដ្ឋមន្ត្រី ដោយក្នុងការដើរហែពួកខ្ញុំបានបោះពុម្ពអាវយឺត និងមួក ដោយសុំបោះព្រំប្រទល់ដី អោយបានច្បាស់ ផ្តល់ប្លង់កម្មសិទ្ធិ បញ្ឈប់ការប្រើអំពើហិង្សាលើស្ត្រី និងបញ្ឈប់ការយកប្រព័ន្ធតុលាការ មកគាបសង្កត់ប្រជាពលរដ្ឋ ( អក្សរនៅលើអាវ និងមួក)។ ការដង្ហែក្បួននោះ នឹងធ្វើចាប់ពីថ្ងៃទី៣០ មេសា ឆ្នាំ២០១២ រហូតទាល់តែមានដំណោះស្រាយ បានឈប់ហែក្បួន”។

ចំណែកអ្នកស្រី ទេព វន្នី បានអោយដឹងថា ប្រជាពលរដ្ឋបឹងកក់ បានបោះពុម្ពអាវ និងមួក ប្រមាណជិត ៣០០ ដោយនៅលើមួកសរសេរអក្សរ អនុក្រឹត្យ១៨៣, និងដី ១២,៤៤ ហិកតា របស់ប្រជាពលរដ្ឋ។ ចំណែកនៅលើអាវយឺតវិញ ផ្នែកខាងមុខសរសេរថា បោះព្រំប្រទល់ដី ១២,៤៤ ហិកតា ដោយពុំមានកាត់គ្រួសារណាចេញ ប្រព័ន្ធតុលាការត្រូវតែឯករាជ្យ។ នៅផ្នែកខាងក្រោយខ្នងអាវវិញ ដាក់ថា “យើងទាំងអស់គ្នារួមគ្នាការពារសិទ្ធិដីធ្លី និងលំនៅដ្ឋាន”។ ក្រៅពីនេះ នឹងលើកទង់ជ័យប្រទេសកម្ពុជា ទង់សាសនា និងទង់អាស៊ាន រួមទាំងទង់ជ័យអន្តរជាតិផ្សេងៗទៀត។ ក្រុមស្ត្រីបឹងកក់ ក៏មានពាក់ម៉ាស់ ( គូសខ្វែងមាត់ បំបិទសិទ្ធិសេរីភាពបញ្ចេញមតិ ) ផងដែរ។

អ្នកស្រី ទេព វន្នី បានបញ្ជាក់ថា គោលបំណង ដែលប្រជាពលរដ្ឋនៅតែតវ៉ា លើបញ្ហាជម្លោះដីនៅបឹងកក់ ដោយសារតែដី ១២,៤៤ ហិកតា ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ប្រទានកម្ម គឺមិនច្បាស់លាស់ ទើបប្រជាពលរដ្ឋទាមទារអោយបោះព្រំប្រទល់។

រីឯលោក ទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា “បើប្រជាពលរដ្ឋបឹងកក់ ចង់សម្តែងមតិ គឺត្រូវធ្វើនៅទីលានប្រជាធិបតេយ្យ។ ប៉ុន្តែបើដើរហែក្បួន អត់អោយហែទេ។ តែបើមានច្បាប់ សមត្ថកិច្ចការពារ ហើយបើអត់ច្បាប់ទេ ខាងលើសម្រេចអោយទប់ស្កាត់ គឺសមត្ថកិច្ចទប់ស្កាត់ហើយ”៕


Advocate in Washington To Push for Housing Rights

April 20, 2012

Sok Khemara, VOA Khmer, April.20 2012

The director of a housing advocacy group is visiting Washington, in a bid to get more international support to stop land grabs and forced evictions in Cambodia.
Sia Phearum, director of the Housing Rights Task Force, told VOA Khmer he wants the international community to push the government to work harder at solving these issues.
He said he had meetings at the World Bank, which censured its own Phnom Penh office last year for failing to fully implement a land title program that might have prevented the forced evictions of the Boeung Kak lake project in Phnom Penh.
The World Bank subsequently froze its funding to Cambodia, pending more results in curbing land grabs.
Prime Minister Hun Sen then ordered more than 12 hectares of the 133-hectare Boeung Kak development be granted to former residents. But even that initiative became mired in allegations of graft and left some residents angry.
The Boeung Kak development is one of many that the country is now facing, as increased urban and rural developments have pushed many impoverished Cambodians from their land and homes.
Sia Phearum said his group and others will meet with key donors and congressional representatives to describe the problems.
“The international community should intervene or negotiate with the government to fulfill the task of giving solutions to people victimized by forced evictions,” Sia Phearum said. This would improve Cambodia’s reputation internationally, he said.


Follow

Get every new post delivered to your Inbox.

Join 493 other followers