ប្រជាពលរដ្ឋ​តំបន់​បឹងកក់​ជិត ១០០​នាក់ ទាមទារ​បញ្ចូល​ប្រជាពលរដ្ឋ ៥៨ គ្រួសារ ក្នុង​ទំហំ​ដី ១២,៤៤ ហិកតា​

មុនីរ័ត្ន,CEN News , ថ្ងៃព្រហស្តិ៍ ទី ១៤ ខែ មីនា ឆ្នាំ ២០១២

ភ្នំពេញ: ប្រជាពលរដ្ឋតំបន់បឹងកក់ជិត ១០០នាក់ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១២ បានប្រមូលផ្ដុំគ្នានៅមុខសាលារាជធានីភ្នំពេញដើម្បីទាមទារបញ្ចូល
ប្រជាពលរដ្ឋ ៥៨ គ្រួសារ ក្នុងទំហំដី ១២,៤៤ ហិកតា ដែលសម្ដេចតេជោប្រគល់ឲ្យ និងទាមទារបោះ
ព្រំប្រទល់ដី ១២,៤៤ ហិកតា ឲ្យប្រជាពលរដ្ឋ ក្នុងតំបន់បឹងកក់ ដោយពុំមានពាក់ព័ន្ធជាមួយក្រុមហ៊ុន ស៊ូកា គូអ៊ីន ។ការប្រមូលផ្ដុំគ្នាតវ៉ានោះ ត្រូវបានមន្ត្រីសាលារាជធានីភ្នំពេញ ឲ្យតំណាងប្រជាពលរដ្ឋ ១៩ នាក់ ចូលជួបពិភាក្សា ក្នុងការរកដំណោះស្រាយ ។ក្រោយជួបពិភាក្សា តំណាងប្រជាពលរដ្ឋបានឲ្យដឹងថា ខាងភាគីសាលារាជធានីភ្នំពេញ បានសន្យាថា នឹងផ្ដល់ដំណឹងជូនវិញ នាសប្ដាហ៍ក្រោយ។ក្រុមប្រជាពលរដ្ឋ បានឲ្យដឹងបន្ថែមថានៅសប្ដាហ៍ក្រោយ បើគ្មានដំណោះស្រាយដល់ពួកគាត់ទេនោះ ពួកគាត់នៅតែបន្តធ្វើ
ការតវ៉ាទាមទាររហូតមានដំណោះស្រាយដល់ពួកគាត់ ។
ប្រជាពលរដ្ឋតំបន់បឹងកក់ បានចេញពីមុខសាលារាជធានីភ្នំពេញបន្តដាក់ញត្តិនៅស្ថានទូតអាមេរិក បារាំង
អង់គ្លេស សហគមន៍អឺរ៉ុប និងបណ្ដាស្ថានទូតមួយចំនួនទៀត៕

This entry was posted in Uncategorized and tagged , , . Bookmark the permalink.