Monthly Archives: April 2012

ពលរដ្ឋ​បឹងកក់​នាំគ្នា​ដាក់​ច្រវា​ក់ដៃ ពាក់​ម៉ាស ហែ​ក្បួន​ស្វែងរក​អន្តរាគមន៍​

មុនីរ័ត្ន,Cen News ,ថ្ងៃទី 30 មេសា 2012 ប្រជាពលរដ្ឋបឹងកក់ដាក់ច្រវាក់ដៃ (បង្ហាញពីអ្នកទោសដីធ្លី) ពាក់អាវ និងមួកពណ៌ផ្ទៃមេឃ ដោយមានសរសេរពាក្យស្លោក ពាក់ម៉ាសគូសសញ្ញាខ្វែង (បង្ហាញពីការបំបិទសិទ្ធិសេរីភាពក្នុងការនិយាយស្តី) និងបដារូបភាពបង្ហាញពីសកម្មភាពអាជ្ញាធរវាយធ្វើបាបប្រជាពលរដ្ឋ និងវាយបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១២ ភ្នំពេញ: ប្រជាពលរដ្ឋបឹងកក់ប្រមាណ ៣០០ នាក់ មានខ្លះដាក់ច្រវាក់ដៃ (បង្ហាញពីអ្នកទោសដីធ្លី) ពាក់អាវ និងមួកពណ៌ផ្ទៃមេឃ ដោយមានសរសេរពាក្យស្លោក ពាក់ម៉ាសគូសសញ្ញាខ្វែង (បង្ហាញពីការបំបិទសិទ្ធិសេរីភាពក្នុងការនិយាយស្តី) និងបដារូបភាពបង្ហាញពីសកម្មភាពអាជ្ញាធរវាយធ្វើបាបប្រជាពលរដ្ឋ និងវាយបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ ព្រមទាំងមានកាន់ទង់ជាតិប្រទេសមហាអំណាច និងទង់ជាតិសហគមន៍អឺរ៉ុប អង្គការសហប្រជាជាតិ រួមទាំងទង់ជាតិបណ្តាប្រទេសមួយចំនួនទៀត នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១២។ ប្រជាពលរដ្ឋបានដើរដង្ហែក្បួនចេញពីតំបន់បឹងកក់ តាមផ្លូវព្រះមុនីវង្ស ដោយប្រមូលផ្តុំគ្នានៅមុខសាលារាជធានីភ្នំពេញ … Continue reading

Posted in Uncategorized | Tagged ,

ពលរដ្ឋ​បឹងកក់​ប្រមាណ ៣០០ នាក់ ចាប់ផ្ដើម​ដើរ​ហែ​ក្បួន

មុនីរ័ត្ន,Cen News ,ថ្ងៃទី 30 មេសា 2012 ភ្នំពេញ: ប្រជាពលរដ្ឋសហគមន៍បឹងកក់ប្រមាណ ៣០០នាក់ បានហែក្បួនតាមផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញ ចាប់ពីព្រឹកថ្ងៃទី៣០ ខែមេសានេះ រហូតដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១២ ដើម្បីទាមទារបោះបង្គោលកំណត់ព្រំដី ១២,៤៤ ហិកតា ធ្វើប្លង់កម្មសិទ្ធិ ៩៤ គ្រួសារ ឲ្យបានឆាប់ និងឈប់យកប្រព័ន្ធតុលាការមកគាបសង្កត់ប្រជាពលរដ្ឋ ព្រមទាំងទាមទារឲ្យអាជ្ញាធរ ដកពាក្យបណ្តឹង។ការហែក្បួននេះ ធ្វើឡើងបន្ទាប់ពីមានការអនុញ្ញាត នៅក្នុងកិច្ចប្រជុំពិភាក្សា រវាងមន្ត្រីសាលារាជធានី អាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធ និងតំណាងប្រជាពលរដ្ឋបឹងកក់ កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១២។ តំណាងប្រជាពលរដ្ឋបានលើកឡើងថា ការហែក្បួនតាមផ្លូវសាធារណៈ គឺក្នុងគោលបំណងទាមទារឲ្យអាជ្ញាធរបោះព្រំដី ១២,៤៤ ហិកតា ធ្វើប្លង់កម្មសិទ្ធិ ៩៤ … Continue reading

Posted in Uncategorized | Tagged ,

អ្នកភូមិ​បឹងកក់​ជាង ២០០នាក់ ដង្ហែ​ក្បួន​ដាក់​ញត្តិ​ឲ្យព្រឹទ្ធ​សភា​ និង​ស្ថាន​ទូត​នានា​អន្តរា​គមន៍​ជម្លោះ​ដី​

ថុល ស្រីលក្ខណ៍ និងអ៊ឹង ប៊ុនថន,vodhotnews, ថ្ងៃច័ន្ទ ទី30 មេសា ឆ្នាំ2012  ប្រជាពលរដ្ឋបឹងកក់ជាង ២០០នាក់ ដង្ហែក្បួនដាក់ញត្តិជូនព្រឹទ្ធសភា និងស្ថានទូតនានា ដើម្បីស្វែងរកអន្តរាគមន៍ ឲ្យជួយជម្រុញឲ្យអាជ្ញាធរមូលដ្ឋានកំណត់ព្រំប្រទល់ដីរបស់ពួកគេឲ្យបានច្បាស់ នៅព្រឹកថ្ងៃច័ន្ទនេះ។ នៅក្នុងការដង្ហែក្បួនពីសួនសេរីភាពនៅជិតវត្តភ្នំ ឆ្ពោះទៅកាន់ព្រឹត្តសភា និងស្ថានទូតនានានោះគេ ឃើញមានអតីតអ្នកបុរីកីឡាចូលរួមផងដែរ។ ប្រជាពលរដ្ឋពាក់អាវយឺត មានសរសេរពាក្យស្លោក និង តំណាងពលរដ្ឋប្រាំនាក់បានដាក់ច្រវាក់ដៃជាប់ៗគ្នា ដោយអះអាងថា ពួកគេជាអ្នទោសដីធ្លី។ អ្នកស្រី ហេង មុំ ជាតំណាងពលរដ្ឋម្នាក់ ក្នុងចំណោមនោះមានប្រសាសន៍ថា ពួកគាត់ដាក់ញត្តិសុំឲ្យព្រឹទ្ធសភា ស្ថានទូតអាមេរិក និងស្ថានទូតជប៉ុន ជួយជម្រុញឲ្យអាជ្ញាធក្រុង និងស្ថាប័នពាក់ព័ន្ធ កំណត់ព្រំប្រទល់ដី ១២,៤៤ហិកតាឲ្យបានច្បាស់លាស់។ អ្នកស្រីបន្តថា អាជ្ញាធរត្រូវដកឈ្មោះក្រុមហ៊ុនចេញ ដោយប្រគល់ដីទាំងអស់ឲ្យពួកគាត់ … Continue reading

Posted in Uncategorized | Tagged ,

ប្រជា​សហគមន៍​បឹង​កក់​សុំ​ឲ្យ​រដ្ឋា​ភិបាល​កំណត់​ឲ្យ​ច្បាស់​លាស់​នូវ​ទំហំដី​១២,៤៤​ហិកតា​

អៀត ដារ៉ាវុធ,vodhotnews,ថ្ងៃច័ន្ទ ទី30 មេសា ឆ្នាំ2012 នៅព្រឹកថ្ងៃច័ន្ទនេះ ប្រជាសហគមន៍បឹងកក់ អតីតសហគមន៍បុរីកីឡា និងសហគមន៍ដទៃទៀត ប្រមាណពី២០០ ទៅ៣០០នាក់ នាំដើរតាមផ្លូវទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើសុំឲ្យរដ្ឋាភិបាលកំណត់ទំហំដី១២,៤៤ហិកតា នៅក្នុងតំបន់បឹងកក់ ឲ្យបានច្បាស់លាស់ និងសុំឲ្យរដ្ឋាភិបាលបញ្ចូលឈ្មោះគ្រួសារ ចំនួន៩៤គ្រួសារ ត្រូវទទួលបានដីនៅក្នុងផ្ទៃដីទំហំ១២,៤៤ ហិកតានោះដែរ។ បើតាមប្រធានសមាគមគ្រូបង្រៀនឯករាជ្យលោក រ៉ុង ឈុន ដែលបានចូលរួមក្នុងពិធីនោះដែរ បានឲ្យដឹងថា អ្នកភូមិបឹងកក់ បាននាំគ្នាដង្ហែចេញពីតំបន់បឹងកក់ឆ្ពោះទៅកាន់ស្ថានទូតអាមេរិក រួចដើរតាមផ្លូវប៉ាស្ទ័រ ទៅកាត់ទីស្នាក់ការ UNDP បន្ទាប់មកឆ្ពោះទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ លោក រ៉ុង ឈុន បន្តថា នៅពេលដែលអ្នកភូមិ … Continue reading

Posted in Uncategorized | Tagged ,

Disgruntled villagers march to PM’s house

May Titthara ,Phnom Penh Post,April 2012 Boeung Kak lake villagers will protest “until they die” if authorities do not help them find a solution to their housing dispute, villager Heng Mom told the Post during a demonstration in Phnom Penh … Continue reading

Posted in Uncategorized | Tagged , ,

B kak Villagers Make Another

Khy Sovuthy,The Cambodia Daily, April.27 2012

Posted in Uncategorized | Tagged ,

Filling of Boeng Kak Lake Finished After 31/2 Year

Khoun Narim,The Cambodia Daily,April.26 2012

Posted in Uncategorized | Tagged ,