ពលរដ្ឋ​តំបន់​បឹងកក់ ស្នើ​លោកស្នងការ ជួយ​ការពារ​ពី​សុវត្ថិភាព​

 មុនីរ័ត្ន,Cen news ,ថ្ងៃទី 5 មេសា 2012

ភ្នំពេញ: ប្រជាពលរដ្ឋតំបន់បឹងកក់ បានទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១២ ដើម្បីដាក់លិខិតជូនលោកឧត្តមសេនីយ៍ត្រី ទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញ ជួយអន្តរាគមន៍ដល់មន្ត្រីថ្នាក់ក្រោមរបស់លោក ឲ្យជួយការពារសុវត្ថិភាពពលរដ្ឋតំបន់បឹងកក់។

នៅក្នុងលិខិត បានលើកឡើងថា ជារៀងរាល់ពេលដែលពួកយើងចេញដំណើរពីផ្ទះនៅបឹងកក់ តែងតែមានប៉ូលិសស្លៀកពាក់ស៊ីវិល តាមដានរៀងរាល់ថ្ងៃ អ្វីដែលធ្វើឲ្យយើងខ្ញុំ កាន់តែព្រួយបារម្ភកាន់តែខ្លាំងទៀតនោះ គឺនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១២ មានប៉ូលិសប៉ុស្ដិ៍ ឈ្មោះ ថៃ វិរៈ បានជិះតាមតាំងពីចេញពីភូមិ និងមានក្រុមជនមិនស្គាល់អត្តសញ្ញាណ ពាក់មួកការពារតាមប្រមាញ់ពួកយើងខ្ញុំទាំង ៥នាក់ ដែលមានឈ្មោះ តុល ស្រីពៅ, ទេព វន្នី, បូ ឆវី, គង់ ចាន់ថា និងផាន់ ឈុនរ៉េត សកម្មភាពរបស់ពួកគេ គួរឲ្យព្រួយបារម្ភ និងមានការភ័យខ្លាចពីសុវត្ថិភាពរបស់ពួកយើងទាំងអស់គ្នាជាខ្លាំង។

មិនទាន់មានការឆ្លើយតបបែបណាពីលោកឧត្តមសេនីយ៍ត្រី ទូច ណារ៉ុថ ជុំវិញការស្នើសុំរបស់ពលរដ្ឋបឹងកក់ខាងលើនេះទេ៕ S

Advertisements
This entry was posted in Uncategorized and tagged , . Bookmark the permalink.