ប្រជា​សហគមន៍​បឹង​កក់​សុំ​ឲ្យ​រដ្ឋា​ភិបាល​កំណត់​ឲ្យ​ច្បាស់​លាស់​នូវ​ទំហំដី​១២,៤៤​ហិកតា​

អៀត ដារ៉ាវុធ,vodhotnews,ថ្ងៃច័ន្ទ ទី30 មេសា ឆ្នាំ2012

នៅព្រឹកថ្ងៃច័ន្ទនេះ ប្រជាសហគមន៍បឹងកក់ អតីតសហគមន៍បុរីកីឡា និងសហគមន៍ដទៃទៀត ប្រមាណពី២០០ ទៅ៣០០នាក់ នាំដើរតាមផ្លូវទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើសុំឲ្យរដ្ឋាភិបាលកំណត់ទំហំដី១២,៤៤ហិកតា នៅក្នុងតំបន់បឹងកក់ ឲ្យបានច្បាស់លាស់ និងសុំឲ្យរដ្ឋាភិបាលបញ្ចូលឈ្មោះគ្រួសារ ចំនួន៩៤គ្រួសារ ត្រូវទទួលបានដីនៅក្នុងផ្ទៃដីទំហំ១២,៤៤ ហិកតានោះដែរ។

បើតាមប្រធានសមាគមគ្រូបង្រៀនឯករាជ្យលោក រ៉ុង ឈុន ដែលបានចូលរួមក្នុងពិធីនោះដែរ បានឲ្យដឹងថា អ្នកភូមិបឹងកក់ បាននាំគ្នាដង្ហែចេញពីតំបន់បឹងកក់ឆ្ពោះទៅកាន់ស្ថានទូតអាមេរិក រួចដើរតាមផ្លូវប៉ាស្ទ័រ ទៅកាត់ទីស្នាក់ការ UNDP បន្ទាប់មកឆ្ពោះទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ លោក រ៉ុង ឈុន បន្តថា នៅពេលដែលអ្នកភូមិ នាំគ្នាទៅដល់ចំណុចច្រមុះជ្រូកក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានកំលាំងសមត្ថកិច្ចឃាត់ ប៉ុន្តែបន្ទាប់ពីឈប់សម្រាកនៅទីនោះ មួយស្របក់ អ្នកភូមិ ក៏នាំគ្នាដង្ហែទៅកាន់ស្ថានទូតជប៉ុន និងព្រឹទ្ធសភាបន្តទៀត៕

Advertisements
This entry was posted in Uncategorized and tagged , . Bookmark the permalink.