Monthly Archives: October 2014

ធនាគារ​ពិភពលោក​បន្ត​ផ្អាក​ផ្តល់​សម្បទាន​ហិរញ្ញវត្ថុ​ដល់​កម្ពុជា​ដោយសារ​បញ្ហា​ជម្លោះ​ដីធ្លី

ដោយៈ យន់ សាមៀន,អាស៊ីសេរី, ថ្ងៃទី ២២​ ខែ តុលា ឆ្នាំ ២០១៤ ធនាគារ​ពិភពលោក (World Bank) អះអាង​ថា ធនាគារ​នេះ​បន្ត​ផ្អាក​ផ្តល់​ប្រាក់​កម្ចី​អភិវឌ្ឍន៍​ដល់​កម្ពុជា ដោយសារ​តែ​បញ្ហា​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា។ ធនាគារ​ក៏​សន្យា​នឹង​តាម​ដាន​ស្ថានភាព​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹងកក់ និង​បន្ត​ពិភាក្សា​បញ្ហា​ដីធ្លី​ជាមួយ​កម្ពុជា និង​ជាមួយ​បណ្ដា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្សេងៗ​ទៀត។ ការ​ប្រកាស​គោល​ជំហរ​របស់​ធនាគារ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​មេធាវី​អន្តរជាតិ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​ដាក់​ញត្តិ​ទៅ​ធនាគារ ទទូច​អោយ​បន្ត​ផ្អាក​ប្រាក់​កម្ចី​ទៅ​រដ្ឋាភិបាល​កម្ពុជា រហូត​ដល់​មាន​ដំណោះស្រាយ​ជម្លោះ​ដីធ្លី​ទូទាំង​ប្រទេស​សមស្រប​មួយ។ នាយក​ធនាគារ​ពិភពលោក ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ លោក យូរ៉ិច ហ្សាចៅ (ULRICH ZACHAU) បាន​ស្នើ​លិខិត​មួយ​ច្បាប់​ទៅ​មេធាវី​អាមេរិកាំង លោក មូរតុន ក្លា (Morton Sklar) ដោយ​បញ្ជាក់​ថា ធនាគារ​ពិភពលោក បន្ត​ផ្អាក​ផ្តល់​ប្រាក់​កម្ចី​ដល់​កម្ពុជា។ … Continue reading

Posted in ការតវ៉ាដីធ្លា បឹងកក់, Boeung Kak, Land Dispute | Tagged , ,