ខុនដូ ផ្ទះល្វែង វីឡា មណ្ឌលពាណិជ្ជកម្ម សណ្ឋាគារ និង អគារជាច្រើនទៀត ចាប់ផ្តើមរំលេចរូបរាង លើដីបឹងកក់

ប្រភព៖​ dap-news ដោយ៖ ដើមអម្ពិល (DAP), ID-009​ ថ្ងៃទី០៩ តុលា ២០១៥

ភ្នំពេញ៖ អគារខុនដូ ផ្ទះល្វែង វីឡា មជ្ឈមណ្ឌលពាណិជ្ជកម្ម សណ្ឋាគារ ដែលមានកម្ពស់ខ្ពស់ៗ កន្លែងលេងកីឡា  រួមនិងអគារផ្សេងៗជាច្រើនទៀត ចាប់ផ្តើមរំលេចរូបរាងជាបណ្តើរៗ ហើយនៅលើដីអភិវឌ្ឍន៍បឹងកក់ ក្រោមទុនវិនិ យោគ មិនតិចជាង ៣០០លានដុល្លារអាមេរិកនោះឡើយ។ សំណង់អគារប្រណីតៗ រួមជាមួយប្រព័ន្ធផ្លូវ ភ្លើង និង  សួនច្បារដ៏ទំនើប។ គម្រោងអភិវឌ្ឍដីបឹងកក់របស់ក្រុមហ៊ុនស៊ូកាគូអ៊ីនដែលស្ថិតនៅលើលើផ្ទៃដីទំហំជាង ១០០ហិ កតាកំពុងលេចរូបរាងនេះ បាននិងកំពុងចូលរួមលើកសម្រស់រាជធានីភ្នំពេញ បន្ថែមពីលើការជួយសម្រួលការធ្វើ ដំណើររបស់រាជធានីភ្នំពេញឱ្យកាន់តែងាយស្រួលជាងមុន  ជាពិសេសកន្លែងចតយានយន្តដ៏សម្បូរបែប។

តំណាងក្រុមហ៊ុនស៊ូកាគូអ៊ីន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងថា វត្តមានសំណង់អគារលើដីបឹង កក់ នេះ ត្រូវបានសាងសង់ឡើងក្នុងតំបន់ផ្សេងៗគ្នា។ អគារទាំងនោះរួមមាន៖ វីឡាប្រមាណ ៩០ខ្នង ផ្ទះសម្រាប់ ធ្វើអាជីវកម្ម កម្ពស់ ៥ជាន់ ប្រមាណ ២០០ខ្នង, ខុនដូ កម្ពស់ ១០ ទៅ ១២ជាន់ សណ្ឋាគារ រួមនិងអគារការិយា  ល័យ របស់ក្រុមហ៊ុនដែលមានកម្ពស់ប្រមាណ ៥ជាន់។ បច្ចុប្បន្នសំណង់ផ្ទះវីឡា ខុនដូ និងមណ្ឌលពាណិជ្ជកម្ម នានានេះ បានចាប់ផ្តើមប្រកាសដាក់លក់ និងជួលផងដែរ។

តំណាងក្រុមហ៊ុនស៊ូកាគូអ៊ីន ក៏បានឲ្យដឹងផងដែរថា ដើម្បីលើកសម្រស់សោភណភាពក្នុងតំបន់អភិវឌ្ឍន៍បឹងកក់  ជាពិសេសលើកកម្ពស់សុខភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋនោះ ក្រុមស៊ូកាគូអ៊ីន បានកាត់ផ្ទៃដីប្រមាណ ៣០ ភាគរយ ពីផ្ទៃដីវិនិយោគជាង ១០០ហិកតា ដើម្បីសាងសង់ជាប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធ ជាពិសេសសួនច្បារតែម្តង ។ សួនច្បារទាំងនេះ គឺជាទីតាំងដ៏សំខាន់របស់ក្រុមហ៊ុន ដែលនឹងផ្តល់ឲ្យប្រជាពលរដ្ឋបានអង្គុយលេងកម្សាន្តនៅ លើផ្ទៃដីធំទូលាយ។ ឧទ្យាននេះមានកន្លែងលេងកីឡា និងកន្លែងសាធារណៈសម្រាប់អ្នកករស់នៅក្នុងរាជធានី ភ្នំពេញក៏ដូចជាប្រជាជនកម្ពុជាទូទៅ។

តំណាងក្រុមហ៊ុនដដែល បានបញ្ជាក់ផងដែរថា ក្រុមហ៊ុននឹងអភិវឌ្ឍតំបន់បឹងកក់នេះ ឲ្យក្លាយទៅជាទីក្រុងមួយដ៏ ទំនើប ដែលមានទាំងកន្លែងរស់នៅប្រកបដោយមនោរម្យ ផាសុខភាព សុខដុមនីយកម្ម ផ្សារទំនើប សាលារៀន  កន្លែងវិនិយោគ និងការផ្លាស់ប្តូរពាណិជ្ជកម្ម ពោលប្រជាពលរដ្ឋចូលទៅរស់នៅក្នុងតំបន់អភិវឌ្ឍន៍នេះ គឺមានគ្រប់ បែងយ៉ាងទាំងអស់។ ការដែលក្រុមហ៊ុនសម្រេចសាងសង់ឲ្យសព្វបែបយ៉ាងនៅក្នុងតំបន់អភិវឌ្ឍបឹងកក់ នេះ ដើម្បី ឆ្លើយតបកំណើនរបស់ប្រជាពលរដ្ឋ ដែលជួបការលំបាកក្នុងការធ្វើចរាចរក្នុងរាជធានីភ្នំពេញនាពេល បច្ចុប្បន្ន ក៏ ដូចជាទៅថ្ងៃអនាគត។

ការអភិវឌ្ឍន៍បឹងកក់ បានពុះពារនូវឧបសគ្គជាច្រើននោះ បច្ចុប្បន្ន ផ្លូវចំនួនពីរខ្សែជាសមិទ្ធផលបឋម ដោយ១ ខ្សែ ភ្ជាប់ពីផ្លូវសហព័ន្ធរុស្ស៊ីទៅផ្លូវទំនប់ទួលគោក និង១ខ្សែទៀតភ្ជាប់  ពីមហាវិថីព្រះមុនីវង្សក្បែរស្ថានីយរថភ្លើង ទៅ កាន់ផ្លូវវត្តនាគវ័ន្ត បាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់សម្រាប់ សម្រួលការកកស្ទះ និងការធ្វើចរាចរណ៍ក្នុង រាជធានីភ្នំពេញ ក្នុងខណ្ឌដូន ពេញ ៧មក ខណ្ឌទួលគក និងឬស្សីកែវ។ ក្រុមហ៊ុន ក៏កំពុងសាងសង់ បង្គោលភ្លើង  និងតបណ្តាញអគ្គិសនី ដើម្បីបំភ្លឺផ្លូវនាពេលរាត្រី គ្រាដែលប្រព័ន្ធលូ ត្រូវបានរៀបចំស្ទើរតែរួចរាល់ មិនឲ្យមានការ ជនលិចនៅពេលមានភ្លៀងធ្លាក់ដូចឆ្នាំកន្លងទៅទៀតនោះឡើយ។

ក្រៅពីផ្លូវទាំងពីរខ្សែ ដែលរួមបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលកំពុងមានកំណើនជា រៀង រាល់ថ្ងៃនេះ តំណាងក្រុមហ៊ុនបានសម្តែងការរំពឹងទុករបស់ខ្លួនថា ក្រោយពីគម្រោងទាំងអស់ នៅក្នុងតំបន់ អភិវឌ្ឍ ន៍បឹងកក់ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរហើយនោះ វានឹងចូលរួមចំណែកកាន់តែប្រសើរ ថែមទៀត ក្នុងការ ទាក់ទាញវិនិយោគិន ដើម្បីបង្កើតការងារជូនប្រជាជន និងចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចកម្ពុជា។ ជាពិសេស ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ សួនច្បាររំលេចដោយភ្លើងពណ៌ល្អ ស្រស់ ព្រមទាំងសម្រស់អគារតូចធំ ខ្ពស់ ដ៏ល្អ ប្រណីតជាច្រើនទៀតនោះ ក៏ជាចំណែកថ្មីមួយទៀតសម្រាប់  លើកកម្ពស់សម្រស់រាជធានីភ្នំពេញ និង ការរស់នៅ របស់ប្រជាពលរដ្ឋ ដែលធ្លាប់តែជាទីក្រុងស្ងប់ស្ងាត់ ក្រោយងើបចេញពីភ្លើងសង្រ្គាមនោះ៕

 

 

 

 

This entry was posted in Development, housing. Bookmark the permalink.